Wednesday, January 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគារវិមានព្រឹទ្ធសភាថ្មី

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគារព្រឹទ្ធសភាថ្មី ដែលបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។

អាគារថ្មីនេះមានកម្ពស់៤ ជាន់ ទំហំ ៧៩ម៉ែត្រx៤៧ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាពេលដ៏ខ្លីខាងមុខនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×