Sunday, January 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ឯកឧត្ដម Michael George DeSombre ដែលបាន​គូសបញ្ជាក់​ជា​ថ្មី​ទៀត​នូវ​គោល​ជំហរ សហរដ្ឋ​អាម៉េរិក ចូលរួម​ចំណែក​ដោះស្រាយ​វិវាទ​រវាង​កម្ពុជា និង​ថៃ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃ​រាជរដ្ឋាភិបាល​កម្ពុជា សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ឯកឧត្ដម Michael George DeSombre ឧបការី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋ​អាម៉េរិក ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក ដែល​មុន​បន្តដំណើរ​មក​បំពេញ​ទស្សនកិច្ច​កម្ពុជា ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៦ នេះ បាន​គូសបញ្ជាក់​ជា​ថ្មី​ទៀត​នូវ​គោល​ជំហរ សហរដ្ឋ​អាម៉េរិក ចូលរួម​ចំណែក​ដោះស្រាយ​វិវាទ​រវាង​កម្ពុជា និង​ថៃ ព្រមទាំង​បាន​ប្រកាស​ប្តេជ្ញា​បន្ត​ជួយ​ជ្រោមជ្រែង​ប្រទេស​ទាំង​ពីរ អនុវត្ត​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​សន្តិភាព​រវាង​កម្ពុជា និង​ថៃ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី និង​បើកផ្លូវ​សម្រាប់​ការ​វិល​ត្រឡប់​ទៅ​រក​សន្តិភាព វិបុលភាព និង​ស្ថិរភាព​យូរអង្វែង​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​តំបន់​ទាំងមូល​៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×