ភ្នំពេញ ៖ យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Michael G. DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានជួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ និងកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញសន្តិភាពជាមួយប្រទេសថៃ។
នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងជំនួយថ្មីចំនួន ១០ លានដុល្លារ ពីសហរដ្ឋអាមេរិកសម្រាប់ការងារបោសសម្អាតមីនទៀតផង៕ រក្សាសិទ្ធដោយ៖សុទ្ធលី


