ខេត្តកំពង់ស្ពឺ÷ ក្រោមការដឹកនាំ បញ្ជាផ្ទាល់យ៉ាងមុឺងម៉ាត់ របស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
ជនសង្ស័យ ចំនួន 4នាក់ ដែលបានវាយតបគ្នាផ្អើលពេលរោងការមួយ និងបានបណ្ដាលឱ្យមនុស្សមួយចំនួន បានរងរបួសធ្ងន់-ស្រាល ពេលនេះត្រូវកម្លាំង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបានហើយ! និងបានបញ្ជូនបន្តទៅសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការតាមច្បាប់ !!!។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ 22:30 នាទី នាថ្ងៃទី 13 ខែមករា ឆ្នាំ 2026 នៅចំណុចកម្មពិធីរៀបអាពាហ៍ពិពាហ៍ មួយកន្លែង ស្ថិត នៅក្នុង ភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា÷ ជនសង្ស័យទាំង 4នាក់ រួមនឹងបក្ខពួក ខាងលើ ត្រូវជាសាច់ញ្ញាតិខាងកូនក្រមុំ បានទៅចូលរួមក្នុងកម្មវិធីរៀបមង្គលការ រួមមានភ្ញៀវទាំងសងខាងបានឡើងរាំលេងកម្សាន្តយ៉ាងសប្បាយ ហើយ ក្នុង ពេលនោះ មានភ្ញៀវខ្លះបានរាំច្រង៉េងច្រង៉ាង យកជើងឈូស ក្នុងលក្ខណៈ បង្កការឌឺដងដាក់គ្នាជាមួយភ្ញៀវខាងកូនកំលោះ ហើយក៏បានបង្កជាអំពើហិង្សា វាយតប់គ្នាទៅវិញទៅមក ដោយបានយកកែវ ;ចាន គប់គ្នាទៅវិញទៅមក បណ្តាលឱ្យមានអ្នករងរបួសជាច្រើននាក់ ជាពិសេសក្មេងប្រុសម្នាក់ ដែលគ្នាមិនដឹងអី បានរងរបួសដៃដេរជាច្រើនថ្នេរ (ធ្ងន់ធ្ងរ )ត្រូវបានក្រុមគ្រួសារបញ្ជូនទៅពេទ្យ។
ក្រោយពីទទួលនូវព័ត៌មានមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ដាច់ខាត ឲ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសសហការណ៍ជាមួយកម្លាំងមូលដ្ឋានស្រុកគងពិសី ធ្វើការចុះស្រាវជ្រាវ កំណត់មុខសញ្ញាជនបង្ក និងឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន 4នាក់ តែម្តង!។
ជនសង្ស័យទាំង 4 នាក់ រួមមានឈ្មោះដូចខាងក្រោមនេះ ÷ទី1/- ឈ្មោះ ម៉ែន ថា ភេទប្រុស អាយុ 36 ឆ្នាំ មុខរបរ (កម្មកររោងចក្រ) ស្នាក់នៅ ភូមិប្រវឹងពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ទី២/- ឈ្មោះ ខេន ណារ៉ុម ភេទប្រុស អាយុ 45 ឆ្នាំ មុខរបរ (កម្មកររោងចក្រ)ស្នាក់នៅ ភូមិប្រវឹងពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ទី៣/- ឈ្មោះ មៀច សំអុល ភេទប្រុស អាយុ 44 ឆ្នាំ មុខរបរ (កម្មកររោងចក្រ) ស្នាក់នៅ ភូមិប្រវឹងពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺនិងទី4/- ឈ្មោះ សាយ ពិសិទ្ធ ភេទប្រុស អាយុ 36 ឆ្នាំ មុខរបរ (កម្មកររោងចក្រ) ស្នាក់នៅ ភូមិប្រវឹងពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ចាប់យកវត្ថុតាងបាន រួមមាន÷ ទូរស័ព្ទដៃមាន ចំនួន 4គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង 4នាក់ខាងលើ រួមទាំងវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី





