Tuesday, January 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតមកត្រឹមព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមាន​ចំនួន​​១២៧.៥១៩នាក់​ ក្នុងនោះស្រី្តមាន៦៧.០២២នាក់ និងកុមារ៤១.៧៦៥នាក់

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៍មានស្ដីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជនជាតិ និងអន្ដរជាតិជ្រាបថា សកម្មភាព រំលោភបំពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បណ្តាលឱ្យមានផលប៉ះពាល់ និងការ ខូចខាតក្នុងខេត្តចំនួន៧ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និង ខេត្តសៀមរាប។ បើគិតពីម៉ោង៦ព្រឹក ថ្ងៃទី១៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បច្ចុប្បន្នភាពន ស្ថានការណ៍រួម មានជាអាទិ៍៖
១-ស្ថានភាពពលរដ្ឋភៀសសឹក៖ មានពលរដ្ឋភៀសសឹក៥.៥៥១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សន២ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១២៧.៥១៩នាក់ ក្នុងនោះស្រ្តីមាន ៦៧.០២២នាក់ និងកុមារ៤១.៧៦៥នាក់។

២-ការបើកឡើងវិញ និងការបន្តបិទផ្អាកសេវាសាធារណៈជាមូលដ្ឋាន៖ ខេត្តឧត្តរមានជ័យ មានសាលារៀន ២៣៩ មន្ទីរពេទ្យ/មណ្ឌលសុខភាព៣៤ រដ្ឋបាលខេត្ត១ មន្ទីរអង្គភាពជុំវិញខេត្ត៣៣ រដ្ឋបាលស្រុក៥ អង្គភាពកងកម្លាំង មានសមត្ថកិច្ចថ្នាក់ក្រុង ស្រុក១០ រដ្ឋបាលឃុំសង្កាត់២៣ និងប៉ុស្តិ៍នគរបាលរដ្ឋបាល២៣ បានបើកដំណើរការឡើងវិញ ខណៈសាលារៀន២១ មន្ទីរពេទ្យ/មណ្ឌលសុខភាព៧ រដ្ឋបាលនៅថ្នាក់ឃុំ-សង្កាត់១ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បន្ដ បិទផ្អាក។ ខេត្តបន្ទាយមានជ័យ អង្គភាពផ្តល់សេវាសាធារណៈនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានបើកដំណើរការ ឡើងវិញ ខណៈសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តបិទផ្អាក។ ខេត្តព្រះវិហារ មានសាលារៀន៣២ មន្ទីរពេទ្យ/មណ្ឌលសុខភាព១២ និងអង្គភាពផ្តល់សេវាសាធារណៈនៅថ្នាក់ស្រុក១ និងឃុំ-សង្កាត់៦ បានបើកដំណើរការ ឡើងវិញ ខណៈសាលារៀន២៩ (៧កន្លែងខូចខាត និង២២កំពុងសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ) និងមន្ទីរពេទ្យ/មណ្ឌល សុខភាព១៤ នៅបន្តបិទផ្អាក។
៣-ផលប៉ះពាល់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ ពុំទាន់ទទួលបាន។ ដូច្នេះ បើគិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យសម្បត្តិឯកជន សរុប រួមមាន ផ្ទះ៩៨០ខ្នង អគារស៊ីវិលឯកជន៧ អគារស្នាក់នៅ/ សណ្ឋាគារ១០ ស្ថានីយប្រេង៤ ផ្សារឯកជន១ រថយន្ត៣៤គ្រឿង ម៉ូតូ១០គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ៣ អាងទឹកនិងប្រព័ន្ធទឹកស្អាត៦កន្លែង ជង្រុកស្រូវ១ និងសត្វពាហនៈ/សត្វព្រៃ២ក្បាល។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុប រួមមាន សាលារៀន២៦ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ សំណង់អគារ៤២ វត្តអារាម១៧ សាលាឆទាន១ រូបសំណាក២ រថយន្ត១គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៨៧ ប្រព័ន្ធផ្គត់ផ្គង់ អគ្គិសនី១ទីតាំង និងបណ្តាញបញ្ជូនអគ្គិសនី៣កន្លែង ខណៈអាជ្ញាធរមូលដ្ឋានបន្តស្រង់ទិន្នន័យផលប៉ះពាល់បន្ថែម។ ៤-វិធានការរបស់រដ្ឋបាលខេត្ត និងកិច្ចអន្តរាគមន៍ជួយពលរដ្ឋ៖ បន្តយកចិត្តទុកដាក់គ្រប់គ្រងប្រជាពលរដ្ឋ ភៀសសឹកនៅទីជម្រកសុវត្ថិភាព ដោយបែងចែកស្បៀងអាហារ តង់ រៀបចំជម្រកស្នាក់នៅ ទឹកស្អាត អគ្គិសនី សេវា សុខាភិបាល បង្គន់អនាម័យ សម្ភារប្រើប្រាស់ចាំបាច់ ព្រមទាំងពង្រឹងការគ្រប់គ្រងរដ្ឋបាល និងថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់។ ជាមួយគ្នានេះ បន្តយកចិត្តទុកដាក់គ្រប់គ្រងសភាពការណ៍ទូទៅក្នុងខេត្តនិងពង្រឹងការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ស្រង់ស្ថិតិ ពិនិត្យនិងដោះស្រាយបញ្ហាប៉ះពាល់ដែលកើតមានឡើង សម្របសម្រួលជួយ គាំទ្រដល់ការវិលត្រឡប់ទៅកាន់លំនៅឋានវិញរបស់ប្រជាពលរដ្ឋ និងទទួលជំនួយសប្បុរសធម៌សម្រាប់ជនភៀសសឹក។ ជារួម ក្នុងស្ថានភាពដែលទីតាំងផ្តល់សេវាសាធារណមួយចំនួនបន្តបិទផ្អាក អាជ្ញាធររដ្ឋបាលដែនដី និងមន្ត្រីពាក់ព័ន្ធ ក៏បានកំពុងខិតខំបំពេញតួនាទីប្រកបដោយភាពបត់បែនតាមកាលៈទេសៈ ដើម្បីផ្តល់សេវាជាមូលដ្ឋានជូនប្រជាពលរដ្ឋ រួមទាំងសេវានៅឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលជាដើម។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ និងតាមដានសភាពការណ៍វិវត្តន៍នៅ សមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យ និងបូរណភាព ទឹកដីស្របច្បាប់។ ជាមួយគ្នានេះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្រសួងបានកំពុងបន្តតាមដាន និងគាំទ្រដល់ការរៀបចំ បើកដំណើរការឡើងវិញនូវការផ្តល់សេវាសាធារណៈនានានៅតំបន់ព្រំដែនកម្ពុជា-ថៃ ដូចជា សាលាក្រុង ស្រុក ឃុំ- សង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព។ល។ ទន្ទឹមនេះ ក៏បានណែនាំដល់រដ្ឋបាលខេត្តបន្តផ្តល់ការជួយគាំទ្រចាំបាច់នានាជូនប្រជាពលរដ្ឋដែលវិលត្រឡប់ទៅកាន់ លំនៅឋានវិញតាមស្ថានភាព និងតម្រូវការជាក់ស្ដែង ជាពិសេសអ្នកដែលទទួលរងនូវការខូចខាតផ្ទះសំបែង និងអ្នកមាន ជីវភាពខ្វះខាត ព្រមទាំងចុះសួរសុខទុក្ខ និងក្តាប់សភាពការណ៍ផ្សេងៗនៅមូលដ្ឋាន។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គោរព និងគាំទ្រពេញទំហឹង ការបញ្ជាក់ច្បាស់ៗរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ថា កម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្ដីថ្លៃថ្នូររបស់ខ្លួនឡើយ។ ក្នុងន័យនេះ ក្រសួងមហាផ្ទៃ សូមប្រកាសគាំទ្រការតវ៉ារបស់រាជរដ្ឋាភិបាល ប្រឆាំងនឹងសកម្មភាពកងកម្លាំងប្រដាប់ អាវុធថៃ ដែលបានធ្វើឱ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែងបន្ថយភាពតានតឹង ជាពិសេសរារាំងការវិលត្រឡប់របស់ជន ស៊ីវិលកម្ពុជាទៅកាន់ផ្ទះសំបែង និងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។ យើងទទូច និងលើកទឹកចិត្តជាថ្មីទៀតដល់ភាគីថៃ អនុវត្តឱ្យបានពេញលេញ និងស្មោះត្រង់ តាមសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀង ទាំងឡាយ ដោយប្រកាន់ខ្ជាប់គោលការណ៍ច្បាប់អន្តរជាតិ ដែលភាគីថៃក៏បានដឹងដែរថា ព្រំដែនមិនត្រូវបានកែប្រែ ដោយប្រើកម្លាំងនោះឡើយ។
ដូចគ្នានេះដែរ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់យ៉ាងស្មោះស្ម័គ្រចំពោះជំហរ យុទ្ធសាស្ត្រការពារ ជាតិ នយោបាយការទូត ស្របតាមរដ្ឋធម្មនុញ្ញនិងធម្មនុញ្ញអង្គការសហប្រជាជាតិ និងយុទ្ធសាស្ត្រ«ស្ងាត់តែមិនស្ងៀម» ដែលរាជរដ្ឋាភិបាលបានកំពុងអនុវត្តទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់ ដើម្បីធានាបានសន្តិភាពយូរអង្វែង ការពារ អធិបតេយ្យ បូរណភាពទឹកដី ដោយសូមជនរួមជាតិរួមសាមគ្គី ចៀសវាងចាញ់ឧបាយកលឃោសនា ញុះញង់ពីក្រុមជ្រុល និយមណាមួយ ដូចដែលសាររបស់ សម្តេចមហាបវរធិបតី ប៊ុន ម៉ាណែត ជូនជនរួមជាតិថា«គន្លឹះសំខាន់របស់ជាតិ យើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្ដេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូប ឱ្យក្លាយទៅជា កម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការរួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារ ជាតិមាតុភូមិជាទីស្រឡាញ់របស់យើង និងធ្វើឱ្យជាតិខ្មែរយើងបានរឹងមាំ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរ គ្រប់រូប។ ជាមួយគ្នានេះ និងចំពោះមុខនេះ យើងមានភាពចាំបាច់ ក្នុងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការ ប្តេជ្ញាចិត្តរួមរបស់ជាតិ ដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យ និងលុបបំបាត់ភាពអសកម្មទាំងឡាយក្នុងសង្គម ជាតិ ដែលធ្វើឱ្យជាតិចុះខ្សោយ»។

ក្នុងនាមសេនាធិការរាជរដ្ឋាភិបាលលើការងារអនុវត្តច្បាប់ និងគ្រប់គ្រងរដ្ឋបាលដែនដី ក្រសួងមហាផ្ទៃ សូម អំពាវនាវជំនរួមជាតិ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្តកិច្ច ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូជាតិនានា រួបរួមជាធ្លុងមួយក្នុងស្មារតីព្រលឹងខ្មែរតែមួយជានិរន្តន៍៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×