Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ ចេញសេចក្តីជូនដំណឹង ស្តីពីការបិទផ្អាកជាបណ្តោះអាសន្ននូវតំបន់សេវាកម្មកំពង់ស្ពឺ គ.ម.៦៣

សូមជម្រាបដល់សាធារណជន និងអតិថិជនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ទាំងអស់ជាទីគោរពរាប់អាន៖
ដើម្បីអនុវត្តការងារដំឡើងគ្រោងដែកនៃប្រព័ន្ធស្រោចស្រពតំណក់ទឹកឱ្យមានសុវត្ថិភាពខ្ពស់ក្នុងតំបន់មានការដ្ឋាន ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សូមធ្វើការបិទផ្អាកដំណើរការតំបន់សេវាកម្មកំពង់ស្ពឺ គ.ម.៦៣ (ទាំងសងខាង) ជាបណ្តោះអាសន្ននៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១៣:០០ នាទី រហូតដល់ម៉ោង ១៨:០០នាទី ។

ក្នុងអំឡុងពេលនៃប្រតិបត្តិការដំឡើងនេះ ក្រុមហ៊ុននឹងធ្វើការគ្រប់គ្រងចរាចរណ៍នៅលើកំណាត់ផ្លូវដែលមានការដ្ឋានចាប់ពីគ.ម.៦១រហូតដល់គ.ម.៦៥ ក្នុងទិសដៅភ្នំពេញ-ក្រុងព្រះសីហនុ ដោយចាត់វិធានការបិទទ្រូងផ្លូវទាំងស្រុងនៃទិសដៅម្ខាងក្នុងទីតាំងដែលមានការដ្ឋាន និងបើករបងបែងចែកទិសដៅចរាចរណ៍ ព្រមទាំងបើកគន្លងផ្លូវវ៉ាជែងនៃទិសដៅម្ខាងទៀតសម្រាប់យានយន្តធ្វើដំណើរបណ្ដោះអាសន្ន ដើម្បីឆ្លងផុតទីតាំងការដ្ឋាន។

សាធារណជនដែលមានគម្រោងចូលតំបន់សេវាកម្មកំពង់ស្ពឺ គ.ម.៦៣ដើម្បីចាក់សាំង រឺឈប់សម្រាកក្នុងអំឡុងពេលដែលបានរៀបរាប់ខាងលើ សូមផ្លាស់ប្តូរទៅតំបន់សេវាកម្មផ្សេងទៀតនៅដូចជាចំណតរថយន្តកំពង់ស្ពឺ គ.ម.៤០ ឬតំបន់សេវាកម្មកំពង់សីលា គ.ម.១០៩។

ក្នុងរយៈពេលនៃការកែលម្អនេះ សូមអតិថិជនដែលធ្វើដំណើរតាមទិសដៅភ្នំពេញ ទៅក្រុងព្រះសីហនុ បង្កើនការប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់ពិនិត្យមើលផ្លាកសញ្ញា និងផ្ទាំងព័ត៌មាននៅសងខាងផ្លូវ បន្ថយល្បឿនបើកបរ និងប្តូរគន្លងបើកបរស្របតាមផ្លាកសញ្ញាចរាចរណ៍ដែលបានចង្អុលបង្ហាញ ព្រមទាំងរក្សាគន្លាតសុវត្ថិភាពរវាងរថយន្តខាងមុខ។ សូមអតិថិជនទាំងអស់អនុវត្តតាមការណែនាំរបស់បុគ្គលិករដ្ឋបាល និងនគរបាលចរាចរណ៍ដែលសម្រួលចរាចរណ៍នៅនឹងកន្លែង ឆ្លងកាត់ទីតាំងសាងសង់ដោយមានសណ្តាប់ធ្នាប់ ហាមធ្វើការផ្លាស់ប្តូរគន្លងចរាចរណ៍ វ៉ាជែង ឬឈប់នៅត្រង់ចំនុចនៃទីតាំងសាងសង់។

អាស្រ័យហេតុដូចបានគោរពជូនដំណឹងខាងលើ សូមសាធារណជន និងអតិថិជនទាំងអស់ មេត្តាជ្រាប និងសូមការអធ្យាស្រ័យ ដោយចូលរួមសហការ ដើម្បីសម្រួលឱ្យការសាងសង់នេះ អនុវត្តទៅបានដោយរលូន សម្រេចបានតាមផែនការដែលគ្រោងទុក និងទទួលបានលទ្ធផលល្អប្រសើរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×