Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្កាឈូករ័ត្នរាប់ម៉ឺនដើមនិងរីកស្គុះស្គាយទាក់ទាញមនុស្សមកលេងច្រើននៅក្រុងកំពង់ចាមមុនចូលឆ្នាំ

ខេត្តកំពង់ចាម: ដោយសារកត្តាភូមិសាស្ត្រមានលក្ខណៈអំណោយផលល្អដីមាត់ទន្លេសំបូរទៅដោយល្បាប់មានជីជាជាតិនោះ ក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត បានឱ្យលោកអភិបាលក្រុងកំពង់ចាម ដឹកនាំមន្ត្រីក្រោមឱវាទដើម្បីដាំផ្កាឈូករ័ត្ននៅមាត់ទន្លេជិតក្រោមស្ពានគីស្ស៊ុណាសង្កាត់វាលវង់ ក្រុងកំពង់ចាម។ ក្នុងពេលដែលផ្ការីកស្រស់ស្អាតរាប់ម៉ឺនដើមនោះនឹងមានភាពទាក់ទាញភ្ញៀវជិតឆ្ងាយមកកំសាន្តលេងថតតាមទូរសព្ទបង្ហោះលើបណ្ដាញសង្គម ដើម្បីឲ្យមានភាពល្បីល្បាញក្នុងការលើកកម្ពស់វិស័យទេសចរណ៍។

លោកស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍ហើយដឹងនាព្រឹកថ្ងៃទី២១ខែមករា ឆ្នាំ២០២៦ ថា: ចំពោះទីតាំងដែលដាំផ្កាឈូករ័ត្ននេះគឺមានលក្ខណៈអំណោយផលល្អទីតាំងស្ថិតនៅជាប់កំពុងសាឡាងចាស់ក្នុងក្រុងកំពង់ចាម ។ ដោយសារតែកត្តាសន្តិសុខមានលក្ខណៈអំណោយផលល្អអាចធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយមកកំសាន្តលេងនៅក្នុងខេត្តកំពង់ចាមដែលមានគោលដៅទេសចរណ៍បែបធម្មជាតិនិងលក្ខណៈកែច្នៃជាច្រើនកន្លែងគួរឲ្យចាប់អារម្មណ៍ដោយភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្តរាល់ថ្ងៃ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍បន្តឲ្យដឹងទៀតថា
ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអភិបាលខេត្តកាលពីឆ្នាំ២០២៥ កន្លងទៅទីតាំងដែលត្រូវដាំផ្កាឈូករដ្ឋនេះដំបូងគឺដាំផ្កាស្បៃរឿងរាប់ពាន់ដើម ពេលដែលរីកស្រស់ស្អាត។គ្រានោះអភិបាលខេត្តរួមជាមួយនឹងមន្ទីរទេសចរណ៍ខេត្តក៏ដូចជាមន្ត្រីផ្សេងទៀតបានអញ្ជើញចុះមកពិនិត្យដោយផ្ទាល់ព្រមទាំងឃើញទិដ្ឋភាពយុវជនព្រមទាំងពលរដ្ឋផ្សេងទៀត ដែលមកលេងជាលក្ខណៈគ្រួសារបាននាំគ្នាថតរូបចែកចាយលើបណ្ដាញសង្គម។ជាមួយនោះក៏បានទាក់ទាញមនុស្សជាច្រើនឱ្យមកលេងនៅក្រុងកំពង់ចាមពិសេសគួបផ្សំនិងខ្យល់ជំនោរបរិសុទ្ធបានធ្វើឲ្យអារម្មណ៍ម្នាក់ៗ ដែលមានភាពតានតឹងបានធូរស្រាកស្រានមួយកម្រិត។លោកថាក្រៅពីសួនផ្កាឈូករ័ត្ននេះនៅមិនឆ្ងាយប៉ុន្មានបើយើងធ្វើដំណើរតាមយានយន្តឆ្លងកាត់ស្ពានបេតុងទៅកោះមិត្ត ក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម មានចម្ការគនិងឆ្នេរខ្សាច់កោះប៉ែន ដែលមានលក្ខណៈជាស៊ាគ្រីប្រទាក់ក្រឡាគ្នា សម្រាប់ដំណើរកំសាន្តរបស់បងប្អូនប្រជាពលរដ្ឋតាមលក្ខណៈចំណង់ចំណូលចិត្តបែបរៀងៗខ្លួន។

លោកលី សុវណ្ណ អភិបាលក្រុងកំពង់ចាមវិញបានប្រាប់ឲ្យដឹងដែរថាចំពោះផ្កាឈូករ័ត្នដែលត្រូវដាំនៅមាត់ទន្លេមានចំនួនប្រាំម៉ឺនដើមរួមទាំងផ្កាចំរុះពណ៌ផ្សេងទៀតចំនួនពីរម៉ឺនដើម
ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកលេងក្រុងកំពង់ចាម៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×