កំពង់ស្ពឺ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ ស្នេីអោយកងកម្លាំងទាំងបីប្រភេទ រួមជាមួយ លោកអភិបាលក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋានបានយកចិត្តទុកដាក់ក្នុងការ អនុវត្ត កិច្ចការងារ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុវត្ថិភាពសង្គម បានយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យបានទាន់ពេលវេលា ក្នុងនោះការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ទប់ស្កាត់ មិនឱ្យកើតមានឡើងវិញក្នុងដែនសមត្ថកិច្ចខេត្តកំពង់ស្ពឺ។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញលិខិតជម្រាបមក លោកឧត្តមសេនីយ៍ទោស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត -លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត -លោកអភិបាល នៃគណៈអភិបាលក្រុង-ស្រុក ក្នុងកម្មវត្ថុ ៖ ស្តីពីការគ្រប់គ្រងជនបរទេសគ្រប់ប្រភេទ ដែលស្នាក់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ យោង ៖ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កន្លងមកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានកងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋានបានយកចិត្តទុកដាក់ក្នុងការ អនុវត្ត កិច្ចការងារ រក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុវត្ថិភាពសង្គម បានយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យ បានទាន់ពេលវេលា គួរឱ្យកត់សម្គាល់។
ក្នុងន័យនេះដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ទទួល បាននូវប្រសិទ្ធភាព និងទប់ស្កាត់ មិនឱ្យកើតមានឡើងវិញក្នុងដែនសមត្ថកិច្ចខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្ត ស្នើ លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង-ស្រុក ត្រូវ បន្តពង្រឹងការគ្រប់គ្រងជនបរទេសគ្រប់ប្រភេទឱ្យបានហ្មត់ចត់ដែលបានទទួលស្គាល់តាមផ្លូវច្បាប់ ន ព្រះរាជាណាចក្រកម្ពុជា និងត្រូវក្ដាប់ទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ ចំពោះជនបរទេសមានប័ណ្ណស្នាក់នៅ ព្រមទាំងអនុវត្តវិធានការច្បាប់រាល់បុគ្គលណា ដែលមិនសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការបង្ក្រាប ជនបរទេសគ្រប់ប្រភេទ ស្របតាមបទដ្ឋានគតិយុត្តជាធរមាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី



