Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារការិយាល័យទប់ស្កាត់បទល្មើសលើកុមារតាមបណ្តាញអ៊ីនធើណិតនៃអង្គភាពការពារកុមារ (CPU ICAC) ជួយការការពារកុមារពីបទល្មើសដែលត្រូវបានប្រព្រឹត្តតាមប្រព័ន្ធអនឡាញលើកុមារ

ភ្នំពេញ ៖ ភាពរីកចម្រើនដ៏រហ័សនៃបច្ចេកវិទ្យាឌីជីថលនិងអ៊ីនធើណិត បានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងដល់ របៀបនៃការសិក្សា ទំនាក់ទំនង និងការប្រាស្រ័យគ្នាក្នុងសង្គមរស់នៅសព្វថ្ងៃ។ ស្របពេលភាពរីក ចម្រើនផ្នែកបច្ចេកវិទ្យាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក៏ពិតមែន តែវាក៏បង្កជាហានិភ័យនៃអំពើកេង ប្រវ័ញ្ចនិងរំលោភបំពានលើកុមារដែលមិនធ្លាប់កើតមានឡើងពីមុនមក។ ហេតុដូច្នេះហើយ ក្រុមការងារ បង្ការទប់ស្កាត់បទល្មើសលើកុមារតាមបណ្តាញអ៊ីនធើណិតនៃអង្គភាពការពារកុមារ (CPU ICAC) ក្រោមកិច្ចសហការជាមួយនគរបាលជាតិនិងក្រសួងមហាផ្ទៃកម្ពុជា ពិតជាដើរតួនាទីដ៏សំខាន់ក្នុងការ ជួយការពារកុមារពីការគម្រាមកំហែងតាមប្រព័ន្ធឡាញដែលកំពុងមានការវិវត្តខ្លាំងនេះ។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់អង្គភាពការពារកុមារ (CPU ICAC) កាលពីថ្ងៃទី២១ខែមករាឆ្នាំ២០២៦។

បទល្មើសតាមបណ្តាញអ៊ីនធើណិតជាបញ្ហាប្រឈមជាសកល ដែលជនល្មើសកំពុងប្រើបណ្តាញទំនាក់ ទំនងសង្គម បណ្តាញល្បែងស៊ីសង កម្មវិធីផ្ញើសារមានភ្ជាប់ប្រព័ន្ធការពារសុវត្ថិភាព និងវេទិកាផ្សាយ ផ្ទាល់នានា ដើម្បីល្បួងអូសទាញ ក្នុងគោលដៅដើម្បីប្រព្រឹត្តអំពើកេងប្រវ័ញ្ច និងរំលោភបំពានលើកុមារ ដែលកំពុងមានកំណើនគួរកត់សំគាល់ខ្លាំង។ បទល្មើសទាំងនេះជាញឹកញាប់ត្រូវបានប្រព្រឹត្តជាប្រព័ន្ធ មានលក្ខណៈឆ្លងដែន ដែលធ្វើឲ្យការងារស្រាវជ្រាវនិងស៊ើបអង្កេតរបស់សមត្ថកិច្ចមានភាពស្មុគស្មាញ និងត្រូវប្រើធនធានជាច្រើន។

ក្រុមការងារ CPU ICAC នេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០ ហើយបន្តវិវត្តខ្លួនក្លាយទៅជាក្រុម ការងារពិសេសមួយដែលមានការតាំងចិត្តខ្ពស់ប្រកបដោយជំនាញវិជ្ជាជីវៈដ៏មានប្រសិទ្ធភាពបំពាក់ដោយ ការបណ្តុះបណ្តាលត្រឹមត្រូវ បច្ចេកវិទ្យាជំនាញ និងមានជំនាញផ្នែកច្បាប់យ៉ាងទូលំទូលាយដែលចាំ បាច់សម្រាប់ការកំណត់អត្តសញ្ញាណជនល្មើស ប្រមូលភស្តុតាងឌីជីថល និងមានសមត្ថភាពបំពេញ ការងារជាមួយបណ្តាសមត្ថកិច្ចពាក់ព័ន្ធទាំងឡាយដើម្បីធានានាំខ្លួនជនល្មើសយកមកផ្តន្ទាទោសតាម ផ្លូវច្បាប់ចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្ត។

វេទិកាអនឡាញបច្ចុប្បន្នកំពុងមានការវិវត្តឥតឈប់ឈរ ក្នុងនោះវេទិកាថ្មីៗបានមានវត្តមានយ៉ាងឆាប់ រហ័ស កម្មវិធីទំនាក់ទំនងជាលក្ខណៈឯកជន (privacy tools) កាន់តែមានភាពជឿនលឿនស្មុគស្មាញ ហើយ ជនល្មើសក៏ចាប់ផ្តើមបត់បែនយ៉ាងលឿនដែរដើម្បីគេចផុតពីសំណាញ់ច្បាប់របស់ភ្នាក់ងារអនុវត្ត ច្បាប់។ ដូច្នេះ ក្រុមការងារ CPU ICAC ត្រូវមានភាពវាងវៃ ហើយមិនអាចនៅស្ងៀមបានឡើយ តាម

រយៈការបន្តបង្កើនជំនាញនិងវិធីសាស្រ្តស៊ើបអង្កេតដើម្បីតាមឲ្យទាន់សភាពការវិវត្តនៃបច្ចុវិទ្យាបច្ចុប្បន្ន។

ជាការពិតណាស់ បើគ្មានការគាំទ្រពីនគរបាលជាតិកម្ពុជា និងក្រុមការងារ ICAC របស់អង្គភាពការ ពារកុមារ (CPU) ដែលមានការតាំងចិត្តខ្ពស់និងបំពាក់ដោយធនធានដ៏ប្រសើរនោះទេ ការស្រាវជ្រាវ ស៊ើបអង្កេតបទល្មើសលើកុមារនឹងមិនអាចទៅរួចទេ ដែលនឹងធ្វើឲ្យជនរងគ្រោះត្រូវប្រឈមអំពើរំលោភ បំពានដោយជនល្មើសជាបន្តជាក់មិនខានឡើយ។

លើសពីការងារអនុវត្តច្បាប់ ក្រុមការងារ CPU ICAC ក៏ដើរតួនាទីដ៏សំខាន់ក្នុងការងារបង្ការទប់ស្កាត់បទ ល្មើសផងដែរ។ តាមរយៈការអប់រំ យុទ្ធនាការយល់ដឹង និងភាពជាដៃគូការងារជាមួយបណ្តាសាលា រៀននានា អ្នកអាណាព្យាបាលរបស់កុមារ ក្រុមហ៊ុនបច្ចេកវិទ្យា រាជរដ្ឋាភិបាល និងអង្គការសហគមន៍ នានា អង្គភាពការពារកុមារ (CPU) បានជួយកាត់បន្ថយភាពងាយរងគ្រោះបង្កឡើងដោយអំពើកេង ប្រវ័ញ្ចតាមប្រព័ន្ធអនឡាញលើកុមារ។ ការអន្តរាគមន៍ ការកំណត់អត្តសញ្ញាណជនរងគ្រោះ និងវិធាន ការការពារសុវត្ថិភាពបានទាន់ពេលវេលា វានឹងនាំមកនូវភាពខុសគ្នារវាងអំពើរំលោភបំពានកំពុងបន្តនិង ការជួយសង្រ្គោះកុមារបាន។

ក្នុងសកលលោកបច្ចុប្បន្នដែលកំពុងមានភាពប្រទាក់ក្រឡាគ្នា ដែលបញ្ហាគម្រាមកំហែងលើកុមារ តាមប្រព័ន្ធឡាញកំពុងមានកំណើនច្រើននិងភាពស្មុគស្មាញខ្លាំងបែបនេះ ក្រុមការងារ CPU ICAC មិន មែនគ្រាន់តែជម្រើសមួយតែប៉ុណ្ណោះទេ តែពិតជាមានភាពចាំបាច់ខ្លាំង។ ការងារចំបងរបស់អង្គភាព យើង គឺផ្តល់ការការពារដល់ជនដែលងាយរងគ្រោះបំផុតក្នុងសង្គម ទប់ស្កាត់បណ្តាញឧក្រិដ្ឋកម្មមានការ ចាត់តាំងដែលកំពុងប្រព្រឹត្តអំពើកេងប្រវ័ញ្ចនិងរំលោភបំពានលើជនរងគ្រោះ និងធានាថាសារគន្លឹះរបស់ យើងត្រូវបានពង្រឹងបន្ថែម ដោយការបញ្ជាក់ច្បាស់ថា បទល្មើសលើកុមារ មិនថាប្រព្រឹត្តតាមអនឡាញ ឬមិនមែនតាមអនឡាញក៏ដោយ នឹងមិនត្រូវបានមើលរំលងឬអត់ឪនបានជាដាច់ខាត៕រក្សាសិទ្ធដោយ៖សុទ្ធលី

×