Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ចំនួន០៣ករណី

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៦ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវបង្រ្កាបករណីលួចយកម៉ូតូ ចំនួន០៣ករណី :

ករណីទី១: កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៩:៣៥នាទី ជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១១ នៅ ចំណុចផ្សារ Fun Mall ផ្លូវ ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ករណីទី២ : កាលពីថ្ងៃ១៦ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង១៣:២០នាទី ជនសង្ស័យធ្វើសកម្មភាពលួចយកម៉ូតូ ម៉ាក WAVE ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AI-5205 នៅចំណុច ផ្សារជីបម៉ុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ។

ករណីទី៣: កាលពីថ្ងៃ ២៩ ខែធ្នូ ឆ្នាំ ២០២៥ វេលា ម៉ោង ១៣:៤០នាទី ជនសង្ស័យធ្វើសកម្មភាពលួចយកម៉ូតូម៉ាក Suzuki Nex ពណ៌ក្រហម ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ 1LR-3940 នៅ ចំណុច ផ្សារទំនើប Mid town សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ឃាត់ខ្លួនជនសង្ស័យឈ្មោះ ទេព និមល ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹក ជញ្ជូន ស្នាក់នៅ បន្ទប់ជួល សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕​ រក្សាសិទ្ធដោយ៖សុទ្ធលី

×