Saturday, January 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយផ្សាររលួសបោះដុំ បន្លែ ផ្លែឈើ ត្រី សាច់ សាងសង់រួចរាល់ អាជីវករកាន់តែច្រើនអាចសម្រេចចិត្ដប្តូរទីតាំងមកលក់ដូរបាន

ភ្នំពេញ៖ដើម្បីរួចចំណែកជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ជុំវិញផ្សារដើមគ ដែលបញ្ឈប់ការលក់ដូរ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ គ្មានសណ្ដាប់ធ្នាប់ និងដើម្បីផ្តល់ជាជម្រើសកាន់តែច្រើន ដល់អាជីវករ ផ្សារបន្លែបោះដុំរលួសថ្មី ស្ថិតនៅ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បាននិងកំពុងលេចរូបរាងឡើង ហើយបានរួចរាល់៨០ភាគរយ ជាមួយតូបលក់ដូរចំនួនជាង២០០០តូប ដែលមានទំហំតូបនីមួយៗ ៥ម៉ែត្រគុណ១០ ម៉ែត្រ បច្បុបន្នរួចរាល់បានចំនួន៥០០ តូបហើយ និងមានទីតាំងលើផ្ទៃដី ២៦ហិកតា និងធំទូលាយ ។

ស្របតាមយុទ្ធសាស្ត្ររបស់អាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងសោភណ្ឌភាពទីក្រុង អាជីវករដែលធ្លាប់លក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ជុំវិញផ្សារដើមគ និងអាជីវករនានា ក៏អាចមានជម្រើសកាន់តែច្រើន តួរយ៉ាងផ្សារដើមគថ្មី នៅទិសខាងជើង ដោយឡែក ផ្សារបោះដុំបន្លែរលួសថ្មីនេះ ក៏កំពុងកសាងឡើង ស្ថិតនៅទិសខាងត្បូង ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការស្តុកទុក និងបោះដុំ ចែកចាយបន្លែ ផ្លែឈើ ត្រី សាច់ ជាដើមនេះ ។

យោងតាមលោកឆឹង ឆាវហ្ស៊ាង ប្រធានផ្សារបោះដុំរលួស តំណាងឱ្យអាជ្ញាធរដែនដីផងនោះ នៅព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២៦ បានឱ្យដឹងថា៖ ផ្សារបោះដុំរំលួស ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ លើផ្លូវជាតិលេខ២ ជាប់ជាមួយផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលងាយស្រួលដល់ការដឹកជញ្ជូន បន្លែ ផ្លែឈើ ត្រីសាច់ជាដើម ពីបណ្តាខេត្តចូលមករាជធានីភ្នំពេញ ដើម្បីចែកចាយបន្ត ដល់អតិថិជនរបស់ខ្លួន ។

លោកឆឹង ឆាវហ្ស៊ាង បានថ្លែងបន្តទៀតថា” អ្វីដែលជាចំណុចសំខាន់ ការលក់ដូរនៅផ្សារបោះដុំរលួស អាចឱ្យបងប្អូនអាជីវករ លក់ដូរ ងាយស្រួល ជាមួយតូបលក់មានទំហំធំ ៥ម៉ែត្រគុណ១០ ម៉ែត្រ ក្នុងមួយតូប និងត្រូវបានកសាងឡើង ដោយមានការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ទាំងអគ្គិសនីរដ្ឋ ទឹកស្អាត និងលូបង្ហូទឹកកខ្វក់ធំ ចំណែកផ្លូវក្នុងផ្សារ ក៏មានទទឹងរហូតដល់១៦ម៉ែត្រ ងាយស្រួលទាំងរថយន្តធុនធំចូលដាក់ និងលើកឡើងរថយន្តផងដែរ ” ។

លោក ឆឹង ឆាវហ្ស៊ាង បានបញ្ជាក់ឱ្យដឹងទៀតថា៖ បច្ចុប្បន្នផ្សារនេះ សាងសង់បានជាង៨០% ក្នុងជំហ៊ានទី១ មាន៥០០តូប ដែលសាងសង់លើផ្ទៃដីជាង២០ហិកតា ។ ក្នុងរយៈពេល១៥ថ្ងៃខាងមុខ ផ្សារនេះ នឹងអាចបើកដំណើរការលក់ដូរបានហើយ ខណៈពេលនេះ អាជីវករអាចទាក់ទង កក់ទុក និងទទួលបានឱកាសជាច្រើន ដូចជាតម្លៃជួលទាបរួមទាំងមានបន្ទប់ទឹកតាមតូបនីមួយៗរៀងៗខ្លួន និងលក់ដូរ ហ្រ្វីរយៈ១ឆ្នាំខាងមុខផ្សារពេលយប់ អ្វីដែលម្ចាស់ផ្សារគិតគូរដល់ជាអាជីវករថែមទៀត ប្រសិនបើបងប្អូនលក់ដូរបន្លែនៅសល់ នឹងជួយទិញបន្លែមួយទឹកក្នុងតម្លៃសមរម្យពីអាជីវករ សម្រាប់យកទៅកែឆ្នៃជាចំណីសត្វ។

 សូមបញ្ជាក់ថា ផ្សារបន្លែបោះដុំរលួសនេះ ត្រូវបានវិនិយោគដោយអានិកជនខ្មែរចិន ដែលរស់នៅកម្ពុជាជាង១០ ឆ្នាំ មកហើយ ក្នុងទុនវិនិយោគជាង៣លានដុល្លារ លើផ្ទៃដីចំនួន២៦ហិកតា ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
×