Saturday, January 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចុះហត្ថលេខាលើសន្ធិសញ្ញារវាងកម្ពុជា និងបែលហ្ស៊ិក ស្តីពីការផ្ទេរទណ្ឌិត

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម Michel Parys ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្របែលហ្ស៊ិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានអញ្ជើញចុះហត្ថលេខាលើសន្ធិសញ្ញារវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្របែលហ្ស៊ិកស្តីពីការផ្ទេរទណ្ឌិត។

មុននឹងចាប់ផ្តើមពិធីចុះហត្ថលេខា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីគោលបំណង និងសារៈសំខាន់នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងមានភាពជិតស្និទ្ធបន្ថែមទៀត។

សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតនេះ គឺជាក្របខ័ណ្ឌច្បាប់ដ៏មានសារៈសំខាន់មួយ ក្នុងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដែលអនុញ្ញាតឱ្យមានការផ្ទេរទណ្ឌិតរវាងប្រទេសទាំងពីរ ទៅអនុវត្តទោសនៅប្រទេសកំណើតរបស់ខ្លួន សំដៅជំរុញឱ្យមានការសម្រេចបាននូវយុត្តិធម៌ និងការធ្វើសមាហរណកម្មទណ្ឌិតចូលទៅក្នុងសង្គមរបស់ខ្លួនវិញ។រក្សាសិទ្ធដោយ៖សុទ្ធលី

×