ខេត្តកំពង់ចាម: ស្របពេលដែលអាកាសធាតុត្រជាក់ពេលព្រឹកព្រលឹមហើយខ្យល់ជំនោរបក់មកពីទិសខាងជើងផងនោះស្រាប់តែមានអគ្គីភ័យបានឆាប់ឆេះយ៉ាងសន្ធោសន្ធៅចេញពីលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅឃុំរំចេក ស្រុកកំពង់សៀម ដោយភ្លើងឆេះឆ្លងពីផ្ទះមួយទៅផ្ទះមួយ។ចំណែកផ្ទះដែលនៅឆ្ងាយប្រមាណ៥០ម៉ែត្រទៅ១០០ម៉ែត្រម្នាក់ៗភ័យព្រលឹងចុងសក់ខ្លាចភ្លើងឆេះរាលដាលទៅដល់តែសំណាងល្អក្រោមបញ្ជារបស់ឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានឲ្យរថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿង ចេញអន្តរាគមន៍បាញ់ទឹកពន្លត់បន្តបន្ទាប់ រហូតដល់គ្រប់គ្រងស្ថានការណ៍បានដោយភ្លើងមិនឆេះរៀលទៅផ្ទះផ្សេងទៀត។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា: ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី២៤ខែមករា ឆ្នាំ២០២៦
ស្ថិតនៅចំណុចភូមិឈើទាលស្រុតក្រោម ឃុំរំចេក ស្រុកកំពង់សៀម ។ ក្រោយពីទទួលព័ត៌មានលោកស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាឲ្យលោកអធិការ ដឹកនាំកម្លាំងអន្តរាគមន៍ស្នងការដ្ឋាននគរបាលខេត្ត សហការកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុ ដោយមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារជាជំនួយព្រមទាំងប្រជាពលរដ្ឋ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថារថយន្តពន្លត់អគ្គីភ័យបានចេញមកអន្តរាគមន៍បន្តបន្ទាប់គ្នាដោយបាញ់ទឹកស្រោចទៅលើភ្លើងដែលកំពុងឆាបឆេះផ្ទះឈើរបស់ពលរដ្ឋរហូតដល់អគ្គីភ័យត្រូវបានរលត់១០០% នៅវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃដដែល។
ប្រើប្រាស់ឡានពន្លត់អគ្គីភ័យចំនួន ៥គ្រឿង(ប្រើប្រាស់ទឹក ១០ស៊ីទែន)
ឡានពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន ០២គ្រឿង(ប្រើប្រាស់ទឹកអស់ ២ស៊ីទែន) ឡានពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចំនួន០១គ្រឿង (ប្រើប្រាស់ទឹកអស់ ០១ស៊ីទែន)
_ឡានពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចំនួន ០២គ្រឿង (ប្រើប្រាស់ទឹកអស់ ៧ស៊ីទែន) ករណីនេះបណ្ដាលឱ្យខូចខាតផ្ទះចំនួន ០២ផ្ទះ ឈើប្រកក្បឿង ម្ចាស់ផ្ទះទី១ឈ្មោះ ប៉ាត់ ឆៃលាង ភេទស្រី អាយុ ៦០ឆ្នាំ ជាតិខ្មែរ
ផ្ទះទំហំ ៧ម×១២ម លុយដុល្លា ៧,០០០$ សម្ភារ:មួយចំនួន
ម្ចាស់ផ្ទះទី២ឈ្មោះយ៉េង នាង ភេទប្រុស អាយុ ៦៣ឆ្នាំ ជាតិខ្មែរ
ផ្ទះទំហំ ៦ម×១៦ម
លុយដុល្លា ៣០,០០០$
សម្ភារ:មួយចំនួន មូលហេតុ : ឆ្លងចរន្តអគ្គីសនី។ ក្នុងប្រតិបត្តិការចុះអន្តរាគមន៍បាញ់ទឹកពន្លត់គឺដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីមិន សុគន្ធវិបុលស្នងការរងនគរបាលខេត្តទទួលផែនអគ្គីភ័យ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី












