Tuesday, January 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចអគ្គស្នងការនគរបាលជាតិ នាំខ្លួនលោកស្រីអនុសេនីយ៍ឯក ឈុំ សុភារុណនាយរងផ្នែកចរាចរណ៍ខណ្ឌសែនសុខ ទៅសួរនាំ ក្រោយរងការចោទប្រកាន់ស៊ីដាច់លុយរត់ការ ពីជនជាតិចិន មិនបានសម្រេច ចំនួន១៦ម៉ឺនដុល្លារ

រាជធានីភ្នំពេញ÷ កម្លាំងនគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននាំខ្លួននាយរងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខម្នាក់ទៅសួរនាំ ក្រោយរងការចោទប្រកាន់ថា : ស៊ីដាច់លុយ ១៦ម៉ឺនដុល្លារ ពីជនជាតិចិន ចំនួន១០នាក់។

ការនាំខ្លួនទៅសួរនាំនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាននៅតាមបណ្តាញសង្គមដោយចោទប្រកាន់ថា លោកស្រីអនុសេនីយ៍ឯក ឈុំ សុភារុណ ឋានៈនាយរងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលយកលុយចំនួន 160,000 ដុល្លារ ដើម្បីរត់ការឯកសារឲ្យជនជាតិចិនតៃវ៉ាន់ចំនួន ១០នាក់ ប៉ុន្តែរត់ការនោះមិនបានសម្រេច ។

បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកស្រី អនុសេនីយ៍ឯក ឈុំ សុភារុណ នាយរងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញទៅបំភ្លឺកាលពី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ដើម្បីសួរនាំតាមជំនាញរបស់សមត្ថកិច្ច ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×