Wednesday, January 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ចបង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សជំរិតទារប្រាក់ ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរំដោះនារីខ្មែរម្នាក់

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលខណ្ឌ បានបង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សជំរិតទារប្រាក់ខុសច្បាប់ នៅខណ្ឌបឹងកេងកង ដោយឃាត់ខ្លួនជនដៃដល់ជនជាតិចិនម្នាក់ និងរំដោះនារីរងគ្រោះជនជាតិខ្មែរម្នាក់។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញបានចុះឆែកឆេរចំនុចអាគារលេខ ៦២៣ AGILE SKY RESIDENCE នៅផ្លូវមុនីវង្ស ភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជាក់ស្ដែងកម្លាំងចម្រុះបានធ្វើការឆែកឆេរបន្ទប់លេខA36-16 និងបន្ទប់លេខA36-17 ធ្វើការឃាត់ខ្លួនជនសង្ស័យបាន១នាក់ ពាក់ព័ន្ធក្នុងករណីឃុំ ឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ជំរិតទារប្រាក់ចំនួន៥,០០០ដុល្លារ។

ជនសង្ស័យឈ្មោះ REN XIAOPENG អាយុ៤២ឆ្នាំ ជនជាតិចិនស្នាក់នៅបន្ទប់លេខ A36-16 និងបន្ទប់លេខ A36-17 ជាន់ទី36។ ជនរងគ្រោះឈ្មោះ ហួរ គឹមហួ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាង ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ។

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ជនរងគ្រោះ និងជនសង្ស័យ បានចូលមកស្នាក់នៅបន្ទប់លេខ A36-16 និងបន្ទប់លេខ A36 -17 ជាន់ទី36 អាគារខាងលើ។ លុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យបានយកទូរស័ព្ទរបស់ជនរងគ្រោះឆាតទៅទារលុយបងស្រីបង្កើតជនរងគ្រោះចំនួន៥,០០០ដុល្លារ បន្ទាប់មកបងស្រីរបស់ជនរងគ្រោះ បានមករាយការណ៍ នកងដាក់ពាក្យប្តឹងនៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣។

សម្ភារដកហូតរួមមាន លិខិតឆ្លងដែនចំនួន០១ច្បាប់, សៀវភៅការងារជន បរទេសចំនួន០១សន្លឹក, ម្សៅម៉ត់សចំនួន ០២កញ្ចប់ (សង្ស័យថាគ្រឿងញៀន), ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់តូច២ ធំ២(សង្ស័យថាគ្រឿង ញៀន), ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០២, ថ្នាំគ្រាប់អក្សរwwy ចំនួន១២គ្រាប់, សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងខ្សែច្រវ៉ាក់ដែកអ៊ីណុកពណ៌សប្រវែងជាង១ម៉ែត្រ។

បច្ចុប្បន្នជនសង្ស័យ​ រួមនិងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×