Wednesday, January 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត: ត្រូវខិតខំរួមគ្នាដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ

ខេត្តកំពង់ចាម: “ត្រូវបន្តខិតខំរួមគ្នាដោះស្រាយសំណើរសំណូមពរបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋភៀសសឹកគ្រួសារវីរៈកងទ័ព ដើម្បីសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ទ័ពសៀម តាមរយៈយន្តការនិងវិធានការនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញក្នុងការកាត់បន្ថយផលប៉ះពាល់លើជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត
ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ បស់រដ្ឋបាលខេត្តដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្តនាព្រឹកថ្ងៃទី២៨ខែមករា ឆ្នាំ២០២៦។ឱកាសនោះមានការចូលរួមពីលោកអភិបាលស្រុក-ក្រុងទាំង១០ ប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ លោកមេឃុំចៅ-សង្កាត់ អធិការនគរបាលស្រុក-ក្រុងនាយប៉ុស្តិ៍សរុបរាប់រយនាក់។

ឯកឧត្តមអភិបាលខេត្តមមានប្រសាសន៍លើកឡើងថា:ក្នុងឆ្នាំ២០២៥ ដែលទើបតែកន្លងផុតទៅនេះកម្ពុជាបានសម្រេចសមិទ្ធផលជាច្រើនលើគ្រប់វិស័យក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ទោះបីត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនក្តី។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានបន្តឲ្យដឹងទៀតថា សន្និបាតដែលកំពុងតែប្រព្រឹត្តទៅនាព្រឹកនេះគឺនឹងត្រូវដំណើរការក្នុងគោលបំណងដើម្បីធ្វើការត្រួតពិនិត្យវាយតម្លៃលើសមិទ្ធផលបទពិសោធន៍បញ្ហាប្រឈមនិងស្វែងរកដំណោះស្រាយនិងសមស្របទៅតាមស្ថានការណ៍ជាក់ស្ដែងជុំវិញការអនុវត្តតួនាទីភារកិច្ចនិងការទទួលខុសត្រូវរបស់យើងម្នាក់ៗ។ជាមួយនេះក៏ត្រូវដើរឱ្យស្របនិងអនុសាសន៍ដល់ថ្លៃថ្លារបស់សម្ដេចបវរធិបតីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសន្តិបណ្ឌិតស សុខា
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិបណ្ឌិតនេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម រួមជាមួយនឹងការណែនាំនានារបស់ក្រសួងជំនាញក្នុងឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៦។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានផ្ដោតយកចាត់ទុកដាក់លើការបន្តពង្រឹងនិងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការឲ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយសំដៅកសាងមូលដ្ឋានគ្រឹះចំពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×