Wednesday, January 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ​ លើកទឹកចិត្តអង្គការ WWF កម្ពុជា​ ជួយគាំទ្រអភិរក្ស និងអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព

ភ្នំពេញ ៖ នារសៀលថ្ងៃទី​២៨​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ទទួលជួបជាមួយលោក​ Chris Howe នាយកផ្នែកវាយតម្លៃការងារអភិរក្សប្រចាំតំបន់អាសុីអាគ្នេយ៍នៃអង្គការ WWF អន្តរជាតិ​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារក្នុងភាពជាដៃគូ​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

នាឱកាសនៃជំនួប​ ឯកឧត្តមរដ្ឋមន្រ្តី​ បានទទួលស្វាគមន៍ និងពិភាក្សាការងារអំពីភាពជាដៃគូ​ ការស្វែងរកការគាំទ្របន្ថែម​ ការគ្រប់គ្រងសហគមន៍នេសាទ​ សហគមន៍ព្រៃឈេី​ រួមជាមួយនឹងការលើកទឹកចិត្តអង្គការ WWF កម្ពុជា​ សំដៅជួយគាំទ្រអភិរក្ស និងអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី​ លើកឡើងពីភាពជោគជ័យក្នុងការអភិរក្សធនធានធម្មជាតិ ជាពិសេសការយកចិត្តទុកដាក់ខ្ពស់លេីសត្វផ្សោតទន្លេមេគង្គ​ ដែលជារតនសម្បត្តិរបស់កម្ពុជា និងពិភពលោក​ ជាក់ស្តែងអត្រាស្លាប់សូន្យនៃសត្វផ្សោតក្នុងឆ្នាំ២០២៥​​ និងលើកទឹកចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ​ និងភាគជាដៃគូរថែមទៀតទាំងការអភិរក្ស​និងអភិវឌ្ឍ ប្រកបដោយប្រសិទ្ធភាព​ និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន៕រក្សាសិទ្ធដោយ៖សុទ្ធលី

×