Thursday, January 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងវៀតណាម នៅកោះសេប៊ូ ប្រទេសហ្វីលីពីន

ប្រទេសហ្វីលីពីន: ក្នុងស្មារតីមិត្តភាពជាប្រពៃណីកម្ពុជា-វៀតណាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ឡេ ហ័យជុង រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ជំនួបនេះធ្វើឡើងស្របពេលដែលថ្នាក់ដឹកនាំទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន។

ភាគីទាំងពីរបានរំលឹកឡើងវិញនូវលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំ លើកទី២១ នៃគណៈកម្មការចម្រុះ (JC) ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបានប្រព្រឹត្តទៅកាលពីដើមខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាម។រក្សាសិទ្ធដោយ៖សុទ្ធលី

×