Thursday, January 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាប់បែកចង្កោមM46ផ្ទុះកំឡុងពេលកម្លាំងCMAC ប្រតិបត្តិការ!

ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់បានថ្លែងថា នៅថ្ងៃទី២៨​ ខែមករា​ ឆ្នាំ២០២៦​ ការប្រេីប្រាស់បច្ចេកទេសគ្រឿងចក្រស្រូបឆក់គ្រាប់បែកចង្កោមជាសំណល់គ្រាប់មិនទាន់ផ្ទុះរបស់សៀមឈ្លានពានស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ​ ដែលមានគ្រាប់បែកចង្កោមប្រភេទM46ចំនួន១០គ្រាប់ ស្រូបឆក់និងបន្សាបបានចំនួន៩គ្រាប់ ប៉ុន្តែមានគ្រាប់បែកចង្កោមចំនួន១គ្រាប់បានផ្ទុះនៅពេលប្រតិបត្តិការស្រូបឆក់។

ឯកឧត្តមហេង រតនា បានថ្លែងបន្តទៀតថា ករណីផ្ទុះនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់កម្លាំងប្រតិបតិ្តការឬបង្កខូចខាតដល់គ្រឿងចក្រឡេីយ!
សូមរំលឹកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ដែលបានអញ្ជេីញវិលត្រឡប់ចូលលំនៅដ្ឋាននៅតាមតំបន់រងផលប៉ះពាល់ដោយសារគ្រាប់ផ្លោងរបស់សៀមឈ្លានពានវិញ​ សូមមេត្តាប្រុងប្រយត្ន័​ខ្ពស់បំផុតចំពោះសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលស្ថិតនៅរាយប៉ាយតាមដីភូមិឋានស្រែចម្ការ​របស់បងប្អូន!
ករណីជួបប្រទះគ្រាប់មិនទាន់ផ្ទុះ​ សូមទំនាក់ទំនងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន​ ឬកម្លាំងនគរបាលមូលដ្ឋាន​ ឬកម្លាំងCMAC ដែលនៅក្បែរបំផុត​ ដេីម្បីចាត់វិធានការដោះស្រាយជាបន្ទាន់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×