ភ្នំពេញ៖ ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យប្រើប្រាស់បន្ទប់ទឹកសាធារណៈថ្មីនៅផ្លូវថ្មើរជើងនាសួនច្បារមាត់ទន្លេ ចាប់ពីថ្ងៃស្អែកទី៣០ ខែមករា វេលាម៉ោង ៧:០០ព្រឹកនេះតទៅដោយឥតគិតថ្លៃ។
អនុវត្តតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីនឹងដាក់អោយដំណើរការប្រើប្រាស់បន្ទប់ទឹកសាធារណៈមួយកន្លែងនៅផ្លូវថ្មើរជើងចតុមុខនាសួនច្បារមាត់ទន្លេ ចាប់ពីថ្ងៃស្អែកទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០ព្រឹកនេះតទៅដោយឥតគិតថ្លៃ។
បន្ទប់ទឹកទំនើបមួយកន្លែងនេះ សម្រាប់ប្រជាពលរដ្ឋដែលមកកំសាន្តសប្បាយនៅសួនច្បារនិង ផ្លូវថ្មើរជើងមាត់ទន្លេ ដែលក្នុងនោះមានបង្គន់បុរស-នារីចំនួន ២៥បន្ទប់ បង្គន់សម្រាប់ជនពិការចំនួន ១បន្ទប់ កន្ថោរនោមចំនួន ១៦កំប្លេរ និងឡាវ៉ាបូលាងដៃចំនួន ១០កំប្លេរ ។
មន្ត្រីដដែលបានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរណ៌ជាតិនិងអន្តរជាតិដែលប្រើប្រាស់បន្ទប់ទឹកនេះសូមចូលរួមថែរក្សាអនាម័យ ដើម្បីសុខភាពល្អ និងបរិស្ថានល្អ ទាំងអស់គ្នា ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








