Sunday, February 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការរីកចម្រើន និងការអភិវឌ្ឍជាបន្តបន្ទាប់របស់សភាពាណិជ្ជកម្មចិននៅកម្ពុជា គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់នៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកកាន់តែស៊ីជម្រៅរវាងប្រទេសចិន និងកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះខួបលើកទី ៣០ នៃសភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា។

ឯកឧត្តម Wang Wenbin បានថ្លែងថា ការរីកចម្រើន និងការអភិវឌ្ឍជាបន្តបន្ទាប់របស់សភាពាណិជ្ជកម្មចិននៅកម្ពុជា គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់នៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកកាន់តែស៊ីជម្រៅរវាងប្រទេសចិន និងកម្ពុជា និងភាពកាន់តែរឹងមាំនៃមិត្តភាពជាដែកថែបរវាងប្រទេសទាំងពីរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានបន្តទៀតថា សព្វថ្ងៃនេះ សភាពាណិជ្ជកម្មចិននៅកម្ពុជាដែលមានអាយុ៣០ឆ្នាំ កំពុងចាត់វិធានការដ៏រឹងមាំ និងមានទំនុកចិត្ត កំពុងរួបរួម និងដឹកនាំសហគ្រាសចិននៅកម្ពុជា ឲ្យខិតខំប្រឹងប្រែងដើម្បីអនាគតដ៏ភ្លឺស្វាងសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា៕រក្សាសិទ្ធដោយ៖សុទ្ធលី

×