Friday, February 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាងហ្វាងគេហទំព័រ អេឆវីអិនអិន ធីវីអនឡាញ ត្រូវតុលាការឃុំខ្លួន ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ភ្នំពេញ ៖ លោក ហែម វណ្ណា ដែលជាអ្នកសារព័ត៌មានអនឡាញ មកពីគេហទំព័រ អេឆវីអិនអិន ធីវីអនឡាញ (HVNN TV Online) ត្រូវបានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចាប់ខ្លួនកាលពីព្រឹក ថ្ងៃទី៤ ខែកុម្ភៈ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពេលដែលលោករាយការណ៍អំពីករណីអំពើហិង្សានៅក្នុងអគារមួយ ដែលត្រូវបានគេសង្ស័យថាជាអគារមានសកម្មភាពឆបោកអនឡាញ និងស្ថិតនៅចម្ងាយប្រមាណពី ១០០ ទៅ ២០០ ម៉ែត្រ ពីខាងក្រោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់អង្គការLICADHO / លីកាដូកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅលើទំព័ត៌ហ្វេសប៊ុកផ្លូវការរបស់ខ្លួន។

ក្រោយពេលចាប់ខ្លួន លោក វណ្ណា ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរ មុនពេលលោកត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ និងបទស្តាប់ ឬថតពាក្យសំដីឯកជន តាមបញ្ញត្តិមាត្រា ៣០1 នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្ន លោក វណ្ណា កំពុងជាប់ឃុំខ្លួន ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×