ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញទទួលស្វាគមន៍ការអញ្ជើញដល់វិមាន៧មករារបស់ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម និង ឯកឧត្តម ថងលូន ស៊ីសូលីត (Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ ដើម្បីចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំនៃគណបក្សទាំង៣ ព្រមទាំងបានថតរូបអនុស្សាវរីយ៍រួមគ្នា នៅវិមាន៧មករា រាជធានីភ្នំពេញរសៀល ថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















