តាម BGR រៀងរាល់ពេលមានព្រឹតិ្តការណ៍ឧទ្ទេសនាម មុនពេលដាក់លក់ iphone ជារៀងរាល់ឆ្នាំ គូប្រជែងតែងរកគ្រប់វិធីដើម្បី “បង្គាប់” Apple ។ ធម្មតា Samsung បញ្ចេញរូបភាព -Clip បង្អាប់ iphone ។ ប៉ុន្តែវាពុំមែនពេលណាក៏អាចទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជនបាននោះទេ ។
ឆ្នាំនេះ “ក្រុមប្រឆាំង” នៅមាន Huawei
បុគ្គលិក Huawei ចែកថ្មបម្រុងដល់អ្នកតម្រៀបជួររង់ចាំទិញ iphone XS ។
ផលិតករ Smart Phone ចិនបានឲ្យបុគ្គលិកចុះទៅប្រតិបត្តិការ “បង្អាប់” Apple ។ ជាក់ស្តែងពួកគេ បានការដូឲ្យអ្នកកំពុងតែតម្រៀបជួររង់ចាំទិញ iphone ថ្មី នៅមុខទ្វារ Apple Store សិង្ហបុរី និងហូឡង់នូវថ្មសាកបម្រុងមិនយកកម្រៃ ។ នៅប្រអប់នេះមានសរសេរថា ៖ “នេះជាថ្មបម្រុង ។ អ្នកអាចត្រូវការវា ។ Huawei ។
Fan Apple អង្គុយលើកៅអីរបស់ Huawei រង់ចាំទិញ iPhone ថ្មីនៅហូឡង់ ។
តាមនោះគឺ Huawei ចង់បញ្ជូនសារថា ទូរស័ព្ទរបស់ពួកគេមានគុណភាពថ្មពិលល្អជាង iPhone ។
ប៉ុន្តែតាម Phone Arera យុទ្ធនាការនេះហាក់ដូចជាមិនទទួលបានលទ្ធផលដូចការប៉ងប្រាថ្នា ។ Fan របស់ Huawei ជាច្រើនរអ៊ូរទាំលើបណ្តាញសង្គមថា អ្នកប្រើ iPhone បែរជាទទួលបានថ្មសាកបម្រុងមិនយកកម្រៃពី Huawei ខណៈពេលគេ ដែលជាអ្នកប្រើ Huawei បែរជាពុំបានទៅវិញ ។
Fan របស់ Huawei បានរិះគន់ Huawei ។
ទន្ទឹមនោះ អ្នកដែលរង់ចាំ ហើយធ្លាប់ប្រើ iPhone ក៏ពុំងាយងាកមកប្រើប្រាស់… Huawei ដែរ ៕ លីសា