Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំងឺ​ទឹកនោមផ្អែម អាច​ញ៉ាំផ្លែឈើ​ទាំងអស់នេះ​បាន​

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែឈើ​ដែល​អ្នក​កើត​ទឹកនោមផ្អែម​អាច​ពិសារ​បាន មិន​ធ្វើ​ឲ្យ​ឡើង​ជាតិ​ស្ករ​ឡើយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

1. ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម អាច​ញ៉ាំ​ក្រូចថ្លុង​បាន ព្រោះ​នៅ​ក្នុង​នោះ​មាន​ផ្ទុក​វីតាមីន​សេ និង​សារធាតុ​ដទៃទៀត ដែល​អាច​ជួយ​បញ្ចុះ​ជាតិ​ស្ករ ស្រក​ទម្ងន់ និង​ជំនួយ​ដល់​សម្រស់​អ្នក​ផងដែរ​។​

2. ចំណែក​ក្រូចឆ្មារ​វិញ អាច​ជួយ​ការពារ និង​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​បាន ព្រោះ​នៅ​ក្នុង​នោះ​មាន​ផ្ទុក​សារធាតុ​ដែល​ជំនួយ​ដល់​សុខភាព​អ្នក​។

3. អ្នក​អាច​បរិភោគ​ត្របែក​បាន ព្រោះ​នៅ​ក្នុង​នោះ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ច្រើន ថែមទាំង​មាន​វីតាមីន​សេ​ខ្ពស់ ដែល​អាច​ជួយ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​អ្នក​បាន​។ ម្យ៉ាងទៀត ក៏​អាច​ជួយ​អ្នក​មាន​អា​ការៈឆាប់​ប្រតិកម្ម ឲ្យ​ឆាប់​ធូ​ល​ផងដែរ​។​

​អ្នក​អាច​ញ៉ាំ​ផ្លែ​ឪឡឹក​បាន ព្រោះ​នៅក្នុង​ផ្លែឈើ​មួយ​នេះ​សម្បូរ​ទៅ​ដោយសារ​ធាតុទឹក ថែមទាំង​មាន​សារធាតុ​អំបិល និង​សារធាតុ​ជាច្រើន​ទៀត ដែល​អាច​ជួយ​បញ្ចុះ​ឈាម​អ្នក និង​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​រាងកាយ​អ្នក​បាន​ល្អ​។ ប៉ុន្តែ​អ្នក​មិនគួរ​ញ៉ាំ​ច្រើន​ហួសកំណត់​ឡើយ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​បាន​៕ សុភ័ក្ត្រ

×