Sunday, February 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជាជួបពិភាក្សាជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាដើម្បីផ្លាស់ប្តូរមតិយោបល់លើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបណ្តាញអ៊ីនធឺណិត

ភ្នំពេញ ៖ រសៀលនេះក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស ​សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន និងសហការី នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។

តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តម វ៉ាង វិនពីន (WANG WENBIN) បានមានប្រសាសន៍ថា «ខ្ញុំរីករាយដែលបានជួបពិភាក្សាជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីផ្លាស់ប្តូរមតិយោបល់លើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបណ្តាញអ៊ីនធឺណិត។

ឯកឧត្តម វ៉ាង វិនពីន បានថ្លែងថា យើងសូមវាយតម្លៃខ្ពស់ចំពោះវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់របស់ភាគីកម្ពុជា និងគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជា ក្នុងការបោសសំអាតនូវសកម្មភាពឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីឫសគល់»៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×