Sunday, February 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរយុទ្ធជនពលីរស់នៅក្នុងមូលដ្ឋានខេត្តសៀមរាប

ខេត្តសៀមរាប ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរយុទ្ធជនពលីរស់នៅក្នុងមូលដ្ឋានខេត្តសៀមរាប ។

រាជរដ្ឋាភិបាល ក្រសួងជំនាញ ក្រុមការងារពាក់ព័ន្ធ ក៏ដូចជាប្រជាជនកម្ពុជា គឺបានចងចាំ និងដឹងគុណយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន ចំពោះវីរភាពរបស់វីរយុទ្ធជនយើង​ ដែលបានតស៊ូ លះបង់អាយុជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ហើយបានសរបញ្ជាក់ច្បាស់អំពីឆន្ទៈមនសិការស្នេហាជាតិយ៉ាងមុះមុតបំផុត។

ឈរលើស្មារតីនេះ លោកជំទាវបណ្ឌិត ក្នុងនាមតំណាងដោយផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តចុះដោយផ្ទាល់តាំងពីពិធីបុណ្យសពវីរយុទ្ធជនពលី ហើយក៏បានសាកសួរជាមួយសមាជិកក្រុមគ្រួសារ សាត់ញាតិវីរយុទ្ធជនពលី ដើម្បីស្វែងយល់អំពីតម្រូវការចាំបាច់ ដើម្បីខិតខំដោះស្រាយ និងស្តារជំហរគ្រួសារពេលដែលបាត់បង់សសរទ្រូងជាតិផង និងគ្រួសារផង។ ដោយមើលឃើញអំពីតម្រូវការចាំបាច់ ពិសេសជម្រកដ៏សមរម្យជូនដល់គ្រួសារវីរយុទ្ធជនពលី​ លោកជំទាវបណ្ឌិតបានបន្តពិនិត្យ និងសម្រេចឱ្យមានការសាងសង់ផ្ទះជូនដល់ក្រុមគ្រួសារ ហើយបានបន្តប្រគល់ជូនជាបន្តបន្ទាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×