Sunday, February 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ចោទប្រកាន់ជនសង្ស័យម្នាក់ លើករណីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍

ខេត្តឧត្តរមានជ័យ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ សូមជម្រាបជូនសាធារណជនឲ្យឱ្យបានជ្រាបថា៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណី បទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ លួត សុផល ភេទប្រុស អាយុ៣៨ឆ្នាំ បាន ធ្វើសកម្មភាពថតវីដេអូនៅចំណុចអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយបានយកផុសក្នុងបណ្តាញ សង្គមហ្វេសបុកដែលមានគណនីឈ្មោះ Sophal Osmach កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ មានចំណងជើងថា “អត់សូម្បីទឹក” ដោយខ្លឹមសារក្នុងវីដេអូបញ្ជាក់ថា”….សូមពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយផងបាទ សូមពុកម៉ែ ចែករំលែកមួយថា អ្នកដែល ប៊ុន ភ្នែករវាស់មើលហាស់ ឱ្យមើលកន្លែងទឹកញាំផង ទឹកត្រូវយកដាក់ឱ្យគ្រប់ជ្រុងគ្រប់កន្លែងផង ពេលមានហានិភ័យប៉ឹប មាន ទឹកញ៉ាំគ្រប់កន្លែង រត់ទៅកន្លែងណាក៏មានទឹកញ៉ាំ ត្រូវយកដាក់ឱ្យបានច្រើនកន្លែង ការពារ ការពារទម្រង់មុន កុំឱ្យដូចបងៗ គាត់ថា ទឹកមួយដប ញ៉ាំពីរថ្ងៃ ធ្វើម៉េចឱ្យតែសើមក បាទ មានតែប៉ុណ្ណឹងទេ ហើយខ្ញុំនិយាយហើយ គិតមើលផង គិតមើល គិត មើលឱ្យច្បាស់…..”ដោយមានភ្ជាប់ជាមួយរូបថតថ្នាក់ដឹកនាំ។

ក្រោយពីបានពិនិត្យភស្តុតាង តំណាងអយ្យការបានពិនិត្យឃើញថា សំណេរនៅក្នុងហ្វេសបុក រួមជាមួយពាក្យសម្តី ដែលបាននិយាយនៅក្នុងវីដេអូ ជាទង្វើដដែលៗ មិនរាងចាលនេះ បង្ហាញថា ទង្វើរបស់ជនសង្ស័យមានចេតនាចូលរួមធ្វើឱ្យ ខូចទឹកចិត្តកងទ័ព និងមានចរិតញុះញង់បង្កឱ្យមានបទល្មើស។ ក្រោយពិនិត្យភស្តុតាងខាងលើ តំណាងអយ្យការបានសម្រេច ចោទប្រកាន់លើជនសង្ស័យឈ្មោះ លួត សុផល ពីបទ៖ “បទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ប្រព្រឹត្តក្នុងបណ្តាញសង្គមហ្វេសបុក (FACEBOOK) តាមវីដេអូដែលថតចេញពីចំណុចភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុង សំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ តាមបញ្ញត្តិនៃមាត្រា ៤៧២ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×