Tuesday, February 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាននគរបាលខេត្តកចេះ ៖ សមត្ថកិច្ចប្រើប្រាស់សិទ្ធក្នុងការការពារខ្លួន ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន រហូតបណ្ដាលឲ្យផ្ទុះអាវុធ១គ្រាប់ ត្រូវចំជនសង្ស័យរងរបួសធ្ងន់ និងបានស្លាប់បាត់បង់ជីវិតពេលបញ្ចូនទៅកាន់មន្ទីរពេទ្យ

ខេត្តកចេះ ៖ អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមជម្រាបជូន អ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញសង្គម និងសាធារណជនឲ្យបានជ្រាប អំពីកិច្ចប្រតិបត្តិការរបស់ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ក្នុងការបង្ក្រាប «មុខសញ្ញាក្រុមជួញដូរគ្រឿងញៀនដ៏សកម្ម និងមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសផ្សេងៗចំនួន ១០ដីកា» សូមធ្វើការបំភ្លឺដូចខាងក្រោម៖
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៣ និង ៣០នាទី៖ សមត្ថកិច្ចជំនាញ ន ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានទទួលព័ត៌មាន អំពីសកម្មភាពរបស់ពិរុទ្ធជនឈ្មោះ ព.ស.ដ ដែលជា មេក្លោងជួញដូរគ្រឿងញៀនដ៏សកម្មនៅក្នុងមូលដ្ឋាន ហើយតាមព័ត៌មានពិរុទ្ធជនរូបនេះតែងតែមានកាំភ្លើងជាប់នៅនឹងខ្លួនជានិច្ច។

ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការរបស់ខ្លួន និងបានដំឡើងកម្រិតប្រុងប្រយ័ត្ន ចុះទៅដល់ផ្ទះរបស់ពិរុទ្ធជននៅវេលាម៉ោង ១៧ និង ០០នាទី ភ្លាមនោះសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធចាប់ខ្លួន ក្រុមជួញដូរគ្រឿងញៀនចំនួន ៣នាក់ រួមមាន៖ (១)ឈ្មោះ ព.ស.ដ, (២)ឈ្មោះ ថ.ម, និង(៣)ឈ្មោះ ស.ស.ក (ប្រពន្ធរបស់ ព.ស.ដ)។

ទន្ទឹមនឹងកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច ឈ្មោះ ថ.ម បានធ្វើសកម្មភាពកាន់កាំបិតផ្គាក់ដងខ្លី នៅហ្នឹងដៃក្នុងគោលបំណងរារាំងកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច ដើម្បីឲ្យបក្សពួកធ្វើការរត់គេចខ្លួនចេញ ទៅខាងក្រោយផ្ទះ ទើបសមត្ថកិច្ចប្រើប្រាស់សិទ្ធក្នុងការការពារខ្លួន រហូតបណ្ដាលឲ្យផ្ទុះអាវុធចំនួន ០១គ្រាប់ ត្រូវចំឈ្មោះ ថ.ម រងរបួសធ្ងន់ និងបានស្លាប់បាត់បង់ជីវិតពេលបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ ចំពោះបក្សពួកដែលបានរត់គេចខ្លួន សមត្ថកិច្ចបានធ្វើការតាមប្រមាញ់ចាប់ខ្លួនបាន ០១នាក់ និង ០១នាក់ ទៀតបាននឹងកំពុងរត់គេចខ្លួន។

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន ចំនួន ០៤កញ្ចប់ នៅក្នុងហោប៉ៅខោរបស់ឈ្មោះ ថ.ម៕រក្សាសិទ្ធដោយ៖សុទ្ធលី

×