Tuesday, February 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមានឧបករណ៍ពន្លត់អគ្គីភ័យតាមលំនៅដ្ឋានរោងចក្រសហគ្រាស

ខេត្តកំពង់ចាម: “គ្រោះអគ្គីភ័យបានកើតឡើងចំនួន៤៩ លើកនៅក្នុងឆ្នាំ២០២៥បើប្រៀបធៀបឆ្នាំ២០២៤ កើន១៨លើក បណ្ដាលឱ្យស្លាប់មនុស្ស២នាក់របួស៥នាក់ ខូចខាតទ្រព្យសម្បត្តិក្លាយជាចំណីភ្លើងប្រមាណជិតព២លានដុល្លារ”។នេះជាប្រសាសន៍នៅឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តថ្លែងក្នុងឱកាសទិវាបង្ការពន្លត់អគ្គីភ័យដោយធ្វើឡើងនៅសាល សន្តិសីទសាលាខេត្តនាព្រឹកថ្ងៃទី២៤ កុម្ភៈឆ្នាំ២០២៦។ ជាមួយនោះមានការចូលរួមពីសំណាក់ឯកឧត្តមខ្លូត ផន
ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធច្រើនរយនាក់។ ជាមួយនោះអាជ្ញាធរក្រើនរំលឹកឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គីភ័យដោយតម្រូវឲ្យមានបំពង់ពន្លត់អគ្គីភ័យតាមខ្នងផ្ទះនិងរោងចក្រ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:
ពេលដែលមានអគ្គីភ័យឆាបឆេះទ្រង់ទ្រាយតូចនៅកន្លែងណាមួយយើងមិនត្រូវមានអារម្មណ៍តក់ស្លុតនោះទេធ្វើយ៉ាងណាចិត្តគ្រប់គ្រងឲ្យបាននៅស្ថានការណ៍នោះ ដើម្បីជាវាងកុំឲ្យរងើកមួយដុំក្លាយជាមហន្តរាយធំបាត់បង់នៅទ្រព្យសម្បត្តិក្នុងក្រុមគ្រួសារ។ជាមួយនោះត្រូវចេះរួមគ្នាសាមគ្គីជួយគ្នាទៅវិញទៅមកនៅក្នុងសហគមន៍ឲ្យបានល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា យោងតាមការបង្ហាញរបស់សមត្ថកិច្ចជំនាញដោយអ្នកមានរថយន្តជិះដាក់ដបទឹកសុទ្ធនៅក្នុងរថយន្តហើយបិទកញ្ចក់ជិត លុះពេលដែលត្រូវពន្លឺថ្ងៃចាំងឆ្លងកាត់ដបទឹកដោយបង្កើតជាកំដៅជាហេតុបណ្ដាលឱ្យផ្ទុះឆេះរថយន្តក៏មានបើសិនជាមានការធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន។ មកដល់សម័យនេះគឺវិទ្យាសាស្រ្តមានការជឿនលឿនទៅមុខបើសិនមានករណីឆេះដបសាំងកើតឡើងឱ្យយើងប្រើពិធីបុរាណពន្លត់យកទឹកទៅជាពីលើភ្លើងនោះជាហេតុធ្វើឲ្យភ្លើងកាន់តែឆេះធំឡើង កត្តាសំខាន់បំផុតគឺត្រូវតែមានបំពង់ពន្លត់អគ្គីភ័យសម្រាប់បាញ់ទប់ស្កាត់ពន្លត់ពេលដែលភ្លើងអាបឆេះ ដើម្បីចៀសវាងកុំឱ្យភ្លើងឆេះរៀលដាលទៅដល់ផ្ទះអ្នកជិតខាង។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបញ្ជាក់ថា ក្នុងករណីបើមានអគ្គីភ័យកើតឡើងនៅត្រង់ទីតាំងណាមួយសូមឲ្យសមត្ថកិច្ចនិងមហាជនត្រូវតែចេះរួបរួមសាមគ្គីគ្នាដើម្បីជួយពន្លត់ភ្លើងដែលបានអផ្សុកនោះឲ្យរលត់ទៅវិញ។មួយវិញទៀតសមត្ថកិច្ចមានភារកិច្ចជួយការពារទ្រព្យរបស់អ្នករងគ្រោះនិងការពារជនខិលខូចមកក្លែងបន្លំយកទ្រព្យរបស់អ្នករងគ្រោះ។ កន្លងទៅផ្ទះថ្មល្វែងនៅខាងកើតផ្សារធំក្រុងកំពង់ចាមត្រូវបានអគ្គីភ័យឆេះនៅជាន់លើទីមួយដែលជាផ្ទះលក់គ្រឿងម៉ាស៊ីន ក្នុងគ្រានោះរូបលោកបានចុះដឹកនាំបញ្ជាដោយផ្ទាល់ធ្វើយ៉ាងណាបាញ់ទឹកពន្លត់ភ្លើងរហូតទទួលបានជោគជ័យដោយមិនឆេះឆ្លងទៅផ្ទះអ្នកជិតខាងនោះទេហើយផ្ទះដែរ។ធ្លាប់ត្រូវបានភ្លើងឆេះពីរបីលើរួចមកហើយ។
ជាមួយនោះក្នុងនាមរដ្ឋបាលខេត្តសំណូមពរប្រជាពលរដ្ឋនៅតាមខ្នងផ្ទះនានាក្នុងខេត្តកំពង់ចាមដោយផ្ទះនីមួយៗត្រូវតែមានបំពងពន្លត់អគ្គីភ័យយ៉ាងហោចណាស់ក៏មួយគ្រឿងសម្រាប់ទុកបាញ់ភ្លើងដែលឆេះដោយប្រការណាមួយ ហើយមួយទៀតរោងចក្រកាត់ដេរសំលៀកបំពាក់ដែលធំក៏ត្រូវមានរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងសម្រាប់ទុកការពារបាញ់ពន្លត់ភ្លើងសង្គ្រោះបឋមទម្រាំរថយន្តពន្លត់អគ្គីភ័យរបស់សមត្ថកិច្ចបានទៅដល់បាញ់ពន្លត់តាមក្រោយ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×