ភ្នំពេញ ៖ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ លោក Andreas Berg ភារធារីនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានចូលរួមជាមួយអង្គទូតនានា ក្នុងដំណើរទស្សនកិច្ចនៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ដែលរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សហភាពអឺរ៉ុប នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមតំបន់ព្រំដែន។ ក្រៅពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីជំរុញការបន្ធូរបន្ថយភាពតានតឹង និងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ សហភាពអឺរ៉ុបនៅតែបន្តបេសកកម្ម ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់សហគមន៍ដែលរងផលប៉ះពាល់។
គោលដៅចម្បងរបស់យើង គឺការធានាថា ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ ក៏ក្រុមជនងាយរងគ្រោះបំផុត ជាពិសេសកុមារ នៅតែទទួលបានសិទ្ធិក្នុងការអប់រំប្រកបដោយគុណភាព និងរស់នៅក្នុងបរិស្ថានដែលមានសុវត្ថិភាព។រក្សាសិទ្ធដោយ៖សុទ្ធលី






