Friday, February 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូអង្គទូត បានសម្តែងក្តីសង្ឃឹមថា សន្តិភាព និងប្រក្រតីភាពរវាងកម្ពុជានិងថៃ នឹងត្រូវបានស្ដារពេញ លេញក្នុងពេលឆាប់ៗនេះ ដែលធ្វើឱ្យប្រជាជនភៀសសឹកអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងចាប់ផ្ដើមជីវភាព ធម្មតាឡើងវិញ

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន
ដំណើរទស្សនកិច្ចរបស់អង្គទូត ទៅកាន់តំបន់ព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ។

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានដឹកនាំសមាជិកអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ទៅកាន់ទីតាំងចំនួន៣ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ រួមមាន ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន។

ទីតាំងទាំងនេះត្រូវបានគ្រប់គ្រងដោយកងទ័ពថៃ ក្នុងអំឡុងពេលនៃការវាយប្រហារឈ្លានពាន កាលពីខែធ្នូ ឆ្នាំមុន។ ពលរដ្ឋភៀសសឹកពីតំបន់ទាំងបីនេះ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនបាននៅឡើយដោយសារ ផ្ទះរបស់ពួកគាត់ត្រូវបានហ៊ុមព័ទ្ធដោយបន្លាលួស និងទូកុងតឺន័របិទផ្លូវ ហើយផ្ទះសម្បែង និងរចនាសម្ព័ន្ធនានា ត្រូវបានបំផ្លិចបំផ្លាញ ចាប់តាំងពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកម្ល៉េះ។

តាមរយៈការចុះពិនិត្យមើលនៅភូមិជោគជ័យ និងភូមិព្រៃចា គណៈប្រតិភូអាចសម្លឹងមើលទីកន្លែង ដែលហួសពីការដាក់ទូកុងតឺន័របិទផ្លូវ ដែលជាកន្លែងធ្លាប់ត្រូវបានចុះពិនិត្យមើលពីកាលខែសីហាឆ្នាំមុន។ នៅ តំបន់បឹងត្រកួន គណៈប្រតិភូបានពិនិត្យមើលផ្ទះសម្បែង ហាងទំនិញ និងរចនាសម្ព័ន្ធសាធារណៈនានាក្នុងតំបន់ នេះ ដែលត្រូវបានបំផ្លាញក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នានាពេលកន្លងមក ប្រតិភូទាំងអស់បានសង្កេតមើលពី ចម្ងាយនូវទូកុងតឺន័របិទផ្លូវចូលទៅកាន់ច្រកទ្វារព្រំដែនតំបន់បឹងត្រកួន ដែលស្ថិតនៅចម្ងាយប្រមាណ១គីឡូម៉ែត្រ។ ចាប់តាំងពីមានបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋភៀសសឹកមកពីសហគមន៍នានា នៅ តែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនបានឡើយ ផ្លូវចូលទៅកាន់តំបន់រងផលប៉ះពាល់បន្តមាន ការហាមឃាត់ដោយសារមានការរាយបន្លាលួស និងការដាក់ទូកុងតឺន័ររាំងខ្ទប់ ក្រោយពីបទឈប់បាញ់ ហើយផ្ទះ សម្បែងនានា និងរចនាសម្ព័ន្ធស៊ីវិលផ្សេងៗទៀត ត្រូវបានបំផ្លាញក្នុងអំឡុងពេលប្រយុទ្ធគ្នា ឬបំផ្លិចបំផ្លាញនៅ ពេលក្រោយជាបន្តបន្ទាប់ ដែលនាំឱ្យមានការអូសបន្លាយពេលនៃការរត់ភៀសសឹករបស់ប្រជាជនមូលដ្ឋាន។ គណៈប្រតិភូក៏បានចុះពិនិត្យជំងឺភៀសសឹកនៅវត្តចាន់ស៊ី និងវត្តកណ្ដាល ដែលមានប្រជាជនភៀស សឹកប្រមាណ ១០.០០០នាក់ ដែលកំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ដែលមានការរៀបចំប្រព័ន្ធអនាម័យនិងសាលារៀនបណ្តោះអាសន្នសម្រាប់កុមារៗ។ ក្នុងអំឡុងពេលចុះសួរសុខទុក្ខនេះ គណៈប្រតិភូបានប្រគល់ជូន គ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួន ដើម្បីជួយដោះស្រាយសេចក្តីត្រូវការរបស់ប្រជាជនភៀសសឹក។

លោកជំទាវ អ៊ាត សោភា បានបញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើមី្ប ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីនានា ព្រមទាំងប្រកាន់ ភ្ជាប់នូវសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។
គណៈប្រតិភូបានសម្តែងក្តីសង្ឃឹមថា សន្តិភាព និងប្រក្រតីភាពរវាងកម្ពុជានិងថៃ នឹងត្រូវបានស្ដារពេញ លេញក្នុងពេលឆាប់ៗនេះ ដែលធ្វើឱ្យប្រជាជនភៀសសឹកអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងចាប់ផ្ដើមជីវភាព ធម្មតាឡើងវិញ ក្នុងន័យនេះ សមាជិកទាំងអស់នៃគណៈប្រតិភូបានកោតសរសើរចំពោះតួនាទីរបស់ក្រុមអ្នក សង្កេតការណ៍អាស៊ាន (AOT) ក្នុងការចូលរួមរក្សាបទឈប់បាញ់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយ ភាពតានតឹង៕រក្សាសិទ្ធដោយ៖សុទ្ធលី

×