Thursday, March 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសាធារណការ កំពុងរកដំណោះស្រាយករណីរថយន្តកាត់តគ្រោងតួ/សាក់ស៊ី ដែលបានបង់ពន្ធ និងអាកររួច ក្នុងទម្រង់យានយន្តដែលមានស្រាប់ក្នុងប្រទេស និងបានមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដើម្បីស្នើសុំចុះបញ្ជិកា

ភ្នំពេញ: លោកផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនថា ករណីរថយន្តកាត់តគ្រោងតួ/សាក់ស៊ី ដែលបានបង់ពន្ធ និងអាកររួច ក្នុងទម្រង់យានយន្តដែលមានស្រាប់ក្នុងប្រទេស និងបានមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដើម្បីស្នើសុំចុះបញ្ជិកា នៅក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាហើយ។

អ្នកនាំពាក្យក្រសួងសាធារណការ សូមជម្រាបថា ដំណោះស្រាយសមស្របបម្រើឲ្យផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋត្រូវបានប្រឹងប្រែងរិះរកដំណោះស្រាយ នឹងជម្រាបជូននាពេលឆាប់ៗខាងមុនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×