Friday, March 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងអប់រំ យុវជន និងកីឡា ចាត់ទុកសកម្មភាពថតវីដេអូ និងប្រើពាក្យសម្តីមិនសមរម្យទៅលើគ្រូបង្រៀនស្រ្តីម្នាក់ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយសមន្ត្រីរាជការ ជាពិសេសគ្រូបង្រៀនជាស្ត្រី

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីថ្លែងការណ៍ករណី ការបង្ហោះ និងចែកចាយវីដេអូលើបណ្តាញសង្គម ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ អ្នកគ្រូជាប់កិច្ចសន្យាម្នាក់ នៅខេត្តពោធិ៍សាត់។

ថ្មីៗនេះ មានការបង្ហោះ និងចែកចាយវីដេអូខ្លីមួយនៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកគ្រូជាប់កិច្ចសន្យាមួយរូប នៃសាលាបឋមសិក្សា ក្នុងខេត្តពោធិ៍សាត់។

ក្រសួងអប់រំ យុវជន និងកីឡាចាត់ទុកថា សកម្មភាពថតវីដេអូ និងការប្រើពាក្យសំដីមិនសមរម្យរបស់បុគ្គល មួយរូប ដែលបានចូលធ្វើសកម្មភាពរំខានដល់ការបំពេញការងារ និងរៀនសូត្ររបស់សិស្ស នៅក្នុងបរិវេណសាលារៀន គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយសមន្ត្រីរាជការ ជាពិសេសគ្រូបង្រៀនជាស្ត្រី ដែលជារៀងមក ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់តម្លៃ និងការគោរពចំពោះមន្ត្រីរាជការ បុគ្គលិកអប់រំទាំងអស់ ជាពិសេសគ្រូបង្រៀនជាស្ត្រី ទាំងមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា។

ក្រសួងមិនអាចទទួលយកបានជាដាច់ខាតនូវសកម្មភាពណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន។ ក្នុងន័យនេះ ក្រសួងស្នើឱ្យម្ចាស់គណនី Facebook និងអ្នកដែលបានចែកចាយបន្ត សូមលុបវីដេអូនេះចេញជាបន្ទាន់ពីគ្រប់បណ្តាញសង្គម។ ជាមួយគ្នានេះ ក្រសួងសូមអំពាវនាវដល់សាធារណជន ទាំងអស់ សូមចៀសវាងនូវរាល់សកម្មភាពណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកគ្រូ លោកគ្រូ និងមន្ត្រីអប់រំ។

ក្នុងករណីដែលមានសកម្មភាពដូចនេះ ឬសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ គ្រូបង្រៀន ជាពិសេសសកម្មភាពអសីលធម៌នៅក្នុងបរិវេណសាលារៀន ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ជា ធរមាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×