Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានពន្ធដារ ជូនដំណឹង ស្តីពី ការរំលឹកកាតព្វកិច្ចការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២៥

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង
ស្តីពីការរំលឹកកាតព្វកិច្ចការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២៥។

អនុលោមតាមមាត្រា៨ និងមាត្រា២៩ នៃច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ សេចក្តីណែនាំលេខ ៣១៤០ អពដ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (Tax on Income-ToI E-Filing) និងសេចក្តីជូនដំណឹងលេខ ១៣២២ អពដ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ស្តីពី ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២៥ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការ ជូនដំណឹងដល់លោក-លោកស្រី ជាអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិកររបស់សហគ្រាសដែលជាអ្នកជាប់ពន្ធ តាមរបបស្វ័យប្រកាសទាំងអស់ជ្រាបអំពីកាតព្វកិច្ចនិងកាលបរិច្ឆេទកំណត់ដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូល
ប្រចាំឆ្នាំ២០២៥។

គិតត្រឹមរយៈពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានសហគ្រាសមួយចំនួនបានបំពេញ
កាតព្វកិច្ចរួចរាល់ហើយ ប៉ុន្តែនៅមានសហគ្រាសមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចនៅឡើយ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកនិងបញ្ជាក់ជូនថា ចំពោះការខកខាននិងមិនបានដាក់លិខិតប្រកាសនិងបង់ ពន្ធលើប្រាក់ចំណូលជូនរដ្ឋបាលសារពើពន្ធបានទាន់ពេលកំណត់ លោក-លោកស្រីត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល ដូចមានចែងក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្ដីពីពន្ធដារជាធរមាន។ ដូចនេះ ដើម្បីចៀសវាងការទទួលរងនូវទណ្ឌកម្ម រដ្ឋបាលនានាដូចបានរៀបរាប់ខាងលើ សូមលោក-លោកស្រី មេត្តារួសរាន់បំពេញកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៥ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។លើសពីនេះទៀត លោក-លោកសី ត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ (Tax on Income-ToI E-Filing) តាម សេចក្ដីណែនាំលេខ ៣១៤០ អពដ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមនិងជឿជាក់ថា លោក-លោកស្រី ជាអភិបាល “បណ្ណាធិការ ឬកម្មសិទ្ធិករ របស់សហគ្រាសផ្តល់កិច្ចសហការ និងធ្វើការដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលតាមច្បាប់កំណត់ជាធរមាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×