ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះជាខួបលើកទី៥៦ឆ្នាំនៃរដ្ឋប្រហារ
ទម្លាក់សម្តេចព្រះនរោតម្តសីហនុពីសំណាក់ពួកលន់ នល់(១៨មិនា១៩៧០.១៨មិនា២០២៦)ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គាប់ជួនម្សឹលមុិញខ្ញុំបានទទូលរូបថតមួយសន្លឹកដែលស្រាវជ្រាវដោយលោកអេង សុធីវណ្ណដែលអ្នកថតរូបបរទេសបានថតកាលពីថ្ងៃ១៥មិនា១៩៧៩ដែលពេលនោះពិតមែនតែខ្ញុំនៅក្មេងតែស្គមទម្ងន់ប្រម៉ាណ៥០គីឡូក្រាម។
សូមសង្កេតមើលសម្លៀកបំពាក់ខ្ញុំនាពេលនោះខោដោយខោអាវដោយអាវដែលអាវរើសបានពីផ្ទះមួយនៅផ្សារធំថ្មីយកមកពាក់ជាមួយខោដែលមានស្រាប់។គាប់ជួនថ្ងៃនោះវ៉ែនតាខ្ញុំជ្រុះកញ្ចក់មិនអាចពាក់បានទៀត។
សភាពការពេលនោះលំបាកខ្លាំងណាស់តែយើងមិនរត់ចោលប្រជាជននោះទេយើងប្រឹងងើបឈរឡើងដើម្បីរស់និងការស្តានិងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ។
ខ្ញុំនៅចាំបានថាក្នុងរយៈពេលនោះម៉ាណែតមិនហៅខ្ញុំថាជាពុកនៅឡើយបន្ទាប់ពីជួបគ្នាឡើងវិញថ្ងៃ២៤កុម្ភះ១៩៧៩។គេហៅខ្ញុំថាជាពូនិងតែងបណ្តេញខ្ញុំចេញនៅពេលខ្ញុំទៅជិតម្តាយរបស់គេ។ត្រឡប់រូបថតនេះវិញអ្នកនិពន្ធបានសរសេរជាភាសារអង់គ្លេសដូចខាងក្រោម៖
រូបថតនេះអ្នកនិពន្ធបរទេសបានសរសេរថា៖
The world’s youngest foreign minister:
Hun Sen, then 26 years old, meets with a Mongolian delegation in Phnom Penh on March 15, 1979.
រដ្ឋមន្ត្រីការបរទេសវ័យក្មេងបំផុតរបស់ពិភពលោក៖ លោក ហ៊ុន សែន ដែលពេល នោះមានអាយុ ២៦ ឆ្នាំ បានជួបជាមួយគណៈប្រតិភូម៉ុងហ្គោលីនៅទីក្រុងភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧៩៕ រក្សាសិទ្ធដោយ៖សុទ្ធលី




