Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឃាត់ខ្លួន​មន្ត្រី​របស់​ខ្លួនចំនួន​៣​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​រំ​លោ​ភ​អំណាច​មានទ្រព្យ​សម្បត្តិ​ដោយ​ខុសច្បាប់ និង​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​សមគំនិត​ក្នុង​អំពើ​រំ​លោ​ភ​អំណាច

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ឃាត់ខ្លួន​មន្ត្រី​របស់​ខ្លួន ចំនួន​៣​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​រំ​លោ​ភ​អំណាច​មានទ្រព្យ​សម្បត្តិ​ដោយ​ខុសច្បាប់ និង​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​សមគំនិត​ក្នុង​អំពើ​រំ​លោ​ភ​អំណាច ។ មនុស្ស​ប្រុស​ស្រី​ទាំង ៣​នាក់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​អំពើ​រពុក​រលួយ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ រួច​ហើយ​៕នេះ​បើ​តាម​ការ​ឲ្យ​ពី​លោក សយ ច័ន្ទ​វិចិត្រ អ្នកនាំពាក្យអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ។

លោក សយ ច័ន្ទ​វិចិត្រ អ្នកនាំពាក្យ ACU បាន​ប្រាប់​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៦ ថា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៣​នាក់ និង​បាន​បញ្ជូន​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ​ជាប់​ពាក់ព័ន្ធ​បទ​រំ​លោ​.​ភ​អំណាច​មានទ្រព្យ​សម្បត្តិ​ដោយ​ខុសច្បាប់ និង​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​សមគំនិត​ក្នុង​អំពើ​រំ​លោ​ភ​អំណាច ។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ឲ្យដឹងថា ៖ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនសំណុំរឿង ដែលមានជនសង្ស័យ ៣រូប មានដូចជា៖ ១. ឈ្មោះ ជឹម អូន ភេទប្រុស អាយុ ៣៨ ឆ្នាំ ជាមន្រ្តីនាយកដ្ឋានស៊ើបអង្គេត និងចារកម្ម នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទ រំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល។ ២. ឈ្មោះ ជឹម សុខជឿន ភេទប្រុស អាយុ ៣២ ឆ្នាំ ជាជំនួយការ ឈ្មោះជឹម អូន ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច ។ ៣. ឈ្មោះ ភេន រចនា ភេទស្រី អាយុ ៣៦ ឆ្នាំ អតីតមន្រ្តីជាប់កិច្ចសន្យា នៃនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច។

នេះជាប្រវត្តិសាស្រ្តហើយ ដែលស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួន មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន៣នាក់ និងបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងករណីជាប់សង្ស័យពីបទ រំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងសមគំនិតក្នុងអំពើរំលោភអំណាច៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×