Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃេី​ញជនបរទេសចំនួន​ ៦​ នា​ក់សង្ស័យពាក់ព័ន្ធការ​ប្រព្រឹត្ដបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​( O​n​line Scams ) នៅខេត្ដកំពង់ស្ពឺ​

កំពង់ស្ពឺ​ ៖​ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី​ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ​ និងការចង្អុលណែនាំពី​ឯកឧត្ដមបណ្ឌិត​ ជាម​ ច័ន្ទសោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ដកំ​ពង់ស្ពឺ​ នារសៀលថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័​ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២៦​ កំលាំងនគរបាលដឹកនាំប​ញ្ជាផ្ទាល់ដោយលោកឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បាលខេត្ដកំពង់ស្ពឺ​ និងការសម្រប​សម្រួលនីតិវិធី​ពី​ ឯកឧត្ដម​ ព្រះរាជអាជ្ញា​ នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ​ បានដំណេីរការចុះត្រួតពិនិត្យទីតាំ​ងផ្ទះមួយកន្លែងស្ថិតនៅភូមិតាំងក្រសាំ​ង​ ឃុំព្នាយ​ ស្រុកសំរោងទង​ ខេត្ដកំពង់ស្ពឺ​ ដែលតាមព័ត៌មាន​ ទទួ​ល​បានថាមានជនបរ​ទេស​មួយក្រុ​មចូលមកស្នាក់នៅ(ជនបរទេសស​ញ្ជាតិ​ ឥណ្ឌូណេសុី​ មានស្រី​-​ប្រុស)​ ។

អនុវត្ដតាមអនុក្រឹត្យលេខ០៣​ រប​ស់រាជរដ្ឋាភិបាលកម្ពុ​ជា​ ស្ដីពីការគ្រ​ប់គ្រងសន្ដិសុខសុវត្ថិភាពតាម​ទី​តាំងរស់នៅប្រមូលផ្ដុំ​ ជនបរទេសគ្រប់រូបដែលកំពុងតែស្នាក់​នៅក្នុងព្រះរាជាណា​ចក្រកម្ពុជាត្រូវតែជូនដំណឹ​ង​ដ​ល់​អាជ្ញាធរមានសមត្ថកិច្ចនិងមន្រ្ដីជំនាញលេីការចុះបញ្ជីវត្ដ​មា​នជនបរទេសសម្រាប់រយៈពេលវែង-ខ្លី​ និងជនបរ​ទេ​សមកបម្រេីកា​រងារ​ ។ ល។ ជាក់ស្ដែងនៅទី​តាំ​ង​ផ្ទះជួលខាងលេី​ឈ្មោះ​ សុខ នី​ រស់នៅភ្នំពេញ​ ជាអ្នក​ជួលអោយជនបរទេសទាំងនេះស្នាក់នៅ​ សមត្ថកិ​ច្ចជំ​នា​ញបានរកឃេី​ញជនបរទេសចំនួន​ ៦​ នា​ក់​ ស្រី​ ៤​ មា​នសញ្ជាតិ​ឥណ្ឌូណេសុី​ ដែលទេី​បមកជួលផ្ទះខាងលេី​ដេី​ម្បី​ស្នាក់​នៅ​បណ្ដោះអាសន្ន​ និងបានធ្វេី​ការត្រួត​ពិនិត្យរកឃេីញសម្ភារៈឧបករ​ណ៍​សង្ស័យពាក់ព័ន្ធការ​ប្រព្រឹត្ដបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​( O​n​line Scams ) រួមមាន៖​ ទូរសព្ទដៃ ៥៩​គ្រឿ​ង, កុំព្យូ​ទ័រ​យួរដៃ​ Laptop ៧គ្រឿ​ង និងឧបករណ៍ថតសំឡេង ៨​គ្រឿ​ង , ឯកសណ្ឋានសមត្ថកិច្ចបរទេ​ស​មិនមែ​នកម្ពុជា​ អាវ​៤​ សញ្ញាស័ក្តិ និ​ងលោហ្គោមួយចំនួន, ម្សៅ​ក្រា​មស​ថ្លា សង្ស័យជាគ្រឿងញៀន ចំនួ​ន ៥៩​កញ្ចប់តូច និ​ង ១កញ្ចប់ធំ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើត្រូវបានចា​ប់យកនិងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ ដេីម្បីបន្ដនីតិវិធី។​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជាប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦​ .,,
៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×