Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសអាយុ ៤៤ឆ្នាំបានស្លាប់ ករណីបានកាន់គ្រាប់បែកចង្កោមមកបោកលេងបណ្តាលឲ្យផ្ទុះ

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១១ : ៣០នាទី មានករណីផ្ទុះគ្រាប់បែកចង្កោម ១ករណី នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យឈ្មោះ ចាន់ សារ៉េត ភេទប្រុស អាយុ ៤៤ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ តា ចាស់ ភេទប្រុស អាយុ ៤៧ ឆ្នាំ បានរងរបួស និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះបណ្តាលមកពីជនរងគ្រោះឈ្មោះ ចាន់ សារ៉េត បានកាន់គ្រាប់បែកចង្កោមមកបោកលេងនៅផ្ទះឈ្មោះ តា ចាស់ ។

អាជ្ញាធរមីនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ នៅពេលប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ​ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់​ កែច្នៃ​ គប់​ ដុំ​ ឫចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឨ្យរបួស ពិការ​ ស្លាប់​ គ្រប់ពេល​ និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច​ ប៉ុស្តិ៍នគរបាល​ មេភូមិ​ មេឃុំ​ និងប្រតិបត្តិករបោសសម្អាតមីន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×