ខេត្តកំពង់ចាម: ស្របពេលតម្លៃប្រេងលើទីផ្សារអន្តរជាតិបានហក់ឡើងថ្លៃជាបន្តបន្ទាប់នោះធ្វើឱ្យការចំណាយបង់លុយថ្លៃភ្លើងអគ្គិសនី ដែលបំពាក់តាមដងផ្លូវត្រូវចំណាយអស់យ៉ាងច្រើនក្នុងមួយខែៗ។ ជាមួយនោះក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្ត បានប្រែក្លាយពីការប្រើប្រាស់អគ្គិសនីមកប្រើអំពូលសូឡាដាក់តាមដងផ្លូវជំនួសវិញ គ្រាន់តែនៅក្នុងក្រុងកំពង់ចាម មានជាង៣០០ បង្គោលសម្រាប់លើកកម្ពស់សោភ័ណភាពបំភ្លឺពេលយប់។ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។
លោកស្រី សុភ័ក្រ្ត អ្នកនាំពាក្យសាលាខេត្តកំពង់ចាម មានប្រសាសន៍ហើយដឹងនាព្រឹកថ្ងៃទី២០មីនាឆ្នាំ២០២៦ ថា: ដោយមានគំនិតឈ្លាសវៃពីសំណាក់ឯកឧត្តមអភិបាលខេត្ត បានគិតគូរយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សោភណ្ឌភាពក្រុងកំពង់ចាម ឲ្យកាន់តែមានភាពប្លែកឡើងពីមួយឆ្នាំទៅមួយឆ្នាំក្នុងការអភិវឌ្ឍ។ ជាក់ស្ដែងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែខិតជិតមកដល់រដ្ឋបាលខេត្តបានតម្លើងបង្គោលភ្លើងបំពាក់កំពូលសូឡាតាមដងផ្លូវនានាក្នុងក្រុងកំពង់ចាម ដោយគិតមកដល់ពេលនេះគឺសម្រេចបានចំនួន ៤២២បង្គោល។
អ្នកនាំពាក្យសាលាខេត្តលោកនេះបានបន្តឲ្យដឹងទៀតថា ចំពោះការដំឡើងអំពូលសូឡាដាក់នៅក្នុងក្រុងកំពង់ចាមត្រូវបានធ្វើឡើងតាមដំណាក់កាលនីមួយៗទៅតាមកញ្ចប់ថវិកាដែលមាន។សម្រាប់ចក្ខុវិស័យពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត គឺនឹងប្រឹងប្រែងធ្វើយ៉ាងណាដាក់តម្លើងអំពូលសាលាទាំងនៅក្នុងក្រុងនិងជាក្រុងកំពង់ចាម បើគិតឱ្យដិតដល់ទៅអំពូលសូឡាត្រូវការចូលដល់ខ្ទង់ពាន់ដើមឯណោះ។ ក្រៅពីនេះរដ្ឋបាលខេត្តក៏បានគិតគូរដាក់អំពូលសូឡាបំភ្លឺតាមដងផ្លូវជាតិលេខ៧ ចាប់ពីគល់ស្ពានគីហ្ស៊ុណាបន្តរហូតដល់ព្រំប្រទល់ស្រុកមុខកំពូលខេត្តកណ្ដាល ជាមួយនោះរដ្ឋបាលខេត្តក៏បានចលនាសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដើម្បីរួមចំណែកលើកកម្ពស់អភិវឌ្ឍន៍ខេត្តកំពង់ចាមឱ្យមានការរីកចម្រើនពីមួយអាណត្តិទៅមួយអាណត្តិ។
លោកស្រី សុភ័ក្រ្ត អ្នកនាំពាក្យសាលាខេត្តបានបញ្ជាក់ថា បើគិតពីថវិកាដែលបានចំណាយលើការប្រើប្រាស់អំពូលអគ្គិសនីបំភ្លឺតាមដងផ្លូវក្នុងក្រុងកំពង់ចាមក្នុងមួយខែគឺមានការចំណាយថវិកាជាច្រើន។ហេតុដូច្នេះហើយក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តដោយប្រែក្លាយពីការប្រើប្រាស់អំពូលអគ្គិសនីមកប្រើប្រាស់អំពូលសូឡាជំនួសវិញ។ ក្រៅពីនេះខេត្តក៏មានគម្រោងបំពាក់អំពូលសូឡាតាមដងផ្លូវជាតិលេខ៧១ “C”បន្ថែមទៀតសម្រាប់ជាប្រយោជន៍សាធារណៈដល់ប្រជាពលរដ្ឋធ្វើដំណើរតាមមធ្យោបាយម៉ូតូរថយន្តតូចធំងាយស្រួលបើកបរនៅពេលយប់ហើយអាចបញ្ជាសពីគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិតធំផងដែរ។
សូមបញ្ជាក់ថាព្រះអាទិត្យបានកើតឡើងពីបណ្ដុំឧស្ម័នដែលមានកំដៅរាប់ពាន់អង្សារ ហើយបានជះមកលើភពផែនដីដោយឆ្លងកាត់ស្រទាប់អូសូតក្នុងនោះបានកាត់បន្ថយកម្ដៅនៅតិចតួចក្នុងរង្វង់ 30 ទៅ 40º c ។ហើយអ្នកប្រាជ្ញបានទាញយកប្រយោជន៍ពន្លឺព្រះអាទិត្យមកកែច្នៃប្រើប្រាស់ជាអំពូលសូឡាបំភ្លឺពេលរាត្រីសម្រាប់ប្រយោជន៍ដល់មនុស្សលោកគ្រប់ៗរូប៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី









