Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរមីនចេញសេចក្តីអំពាវនាវស្តីពីការបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះ ដែលប្រើប្រាស់ដោយយោធាថៃ

ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការដោយសារមីន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦សេចក្តីអំពាវនាវស្តីពីការបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោមនិងគ្រាប់មិនទាន់ផ្ទុះ ដែលប្រើប្រាស់ដោយយោធាថៃ។

ក្នុងឆ្នាំ២០២៥ កន្លងទៅ យោធាថៃបានរំលោភបំពានអធិបតេយ្យភាពកម្ពុជា និងបានប្រើប្រាស់ គ្រាប់បែកចង្កោម គ្រាប់ផ្លោង និងគ្រាប់ទម្លាក់ផ្សេងៗ ដែលបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ យ៉ាងធ្ងន់ធ្ងរ។ គ្រាប់ទាំងនោះ នៅសេសសល់ និងរាយប៉ាយតាមបណ្ដោយព្រំដែន ក្នុងខេត្តព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង ដែលអាចបណ្ដាលឱ្យផ្ទុះ និងបង្កគ្រោះថ្នាក់ ដល់អាយុជីវិតគ្រប់ពេលវេលា កន្លងមកថ្មីៗនេះ មានប្រជាពលរដ្ឋ និងកុមារ បានរងគ្រោះថ្នាក់ដល់ជីវិត របួស និងពិការជាបន្តបន្ទាប់ដោយសារគ្រាប់ទាំងនោះ ពិសេសគ្រាប់បែកចង្កោម។

ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ក៏ដូចជាចូលរួមបង្ការនិងទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារ គ្រាប់បែកចង្កោមនិងគ្រាប់មិនទាន់ផ្ទុះផ្សេងៗទៀត សូមបងប្អូនប្រជាពលរដ្ឋអនុវត្តតាមការណែនាំដូចខាងក្រោម៖ ១. ប្រសិនបើប្រទះឃើញវត្ថុដែលមានរូបរាងស្រដៀងនឹងគ្រាប់បែកចង្កោម សូម កុំរើស កុំកាន់ កុំគប់ កុំដំ ឬកែច្នៃ ជាដាច់ខាត ព្រោះវាអាចផ្ទុះបង្កគ្រោះថ្នាក់គ្រប់ពេល ។

២. ត្រូវរាយការណ៍ភ្លាមៗទៅកាន់ កងកម្លាំងប្រដាប់អាវុធ នគរបាលជាតិ អាជ្ញាធរមូលដ្ឋាន (មេភូមិ មេឃុំ) ឬ ប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតបំផុត ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល ។
៣. សូមកុំចូលទៅក្នុងតំបន់ ឬប្រើប្រាស់ដីណាដែលសង្ស័យថាមានគ្រាប់មិនទាន់ផ្ទុះ។ ត្រូវសាកសួរ
ព័ត៌មានឱ្យបានច្បាស់លាស់ពីអាជ្ញាធរមុននឹងចូលទៅកាន់តំបន់ទាំងនោះ ។
អាជ្ញាធរមីនសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីសុវត្ថិភាពអាយុជីវិតទាំងអស់គ្នា៕រក្សាសិទ្ធដោយ៖សុទ្ធលី

×