អាជ្ញាធរជាតិពះវិហារ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពី
លទ្ធផលកិច្ចប្រជុំពេញអង្គលើកទី១១ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការពារនិងលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្ល ប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធាន គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយ លោកជំទាវ LI Ji កុងស៊ុលស្ថានទូតចិន សហប្រធានប៊ិន និង លោកជំទាវបណ្ឌិត Tanu PRIYA អនុប្រធានបេសកកម្មនៃស្ថានទូតឥណ្ឌា ជាសហប្រធានឥណ្ឌា។
កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងរដ្ឋសមាជិកចំនួន៥ប្រទេស រួមមានប្រទេសបែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក ប្រធានលេខាធិការដ្ឋាន អ្នកជំនាញការអាដហុក ស្ថាប័នជាតិនិងអន្តរជាតិ ដែល រួមមានអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សរុរេប្រមាណ១៥៨រូប ដើម្បីតាមដាន និងត្រួតពិនិត្យ ការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលអនុវត្តដោយ អាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ។
លទ្ធផលការងារអភិរក្សនៅពេលព្រឹក បន្ទាប់ពីបានស្តាប់សុន្ទរកថាបើកអង្គប្រជុំដោយសហប្រធានចិន និងឥណ្ឌា និងរបាយការណ៍ លទ្ធផលការងាររួមរបស់ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិព្រះវិហាររួច អង្គប្រជុំបានបន្តស្តាប់របាយការណ៍ និងការស្រាវជ្រាវនៅរមណីយដ្ឋានប្រាសាទកោះកេរ ដែលបានអនុវត្តដោយអ្នកជំនាញ អាជ្ញាធរជាតិព្រះវិហារ និងដៃគូសហប្រតិបត្តិការអន្តរជាតិនៅប្រាសាទក្រចាប់ ប្រាសាទក្រហម ការជួសជុល បដិមាព្រះឥសូររាំ ការស្រាវជ្រាវស្ថានីយ៍ឡបុរាណនៅកោះកេរ និងការសិក្សាអំពីសត្វកណ្ដៀរនៅតាមប្រាសាទនានា។
នៅពេលរសៀល អង្គប្រជុំបានស្តាប់របាយការណ៍ខូចខាតប្រាសាទព្រះវិហារ ផលប៉ះពាល់លើសហគមន៍ ប្រជាជន និងវិស័យទេសចរណ៍ បណ្តាលមកពីព្រឹត្តិការណ៍ទាំងពីរលើកកាលពីឆ្នាំ២០២៥កន្លងទៅ។ ជាមួយគ្នានេះ អាជ្ញាធរជាតិព្រះវិហារក៏បានបង្ហាញអំពីលទ្ធផលនៃការសិក្សាបនិភ័យបឋមនិងការលើកផែនការអភិរក្សបន្ទាន់
ដើម្បីទប់ស្កាត់ការខូចខាតបន្តទៀតដល់វត្ថុសិល្បៈដែលនៅជ្រុះរាយប៉ាយ និងហេដ្ឋារចនាសម្ព័ន្ធប្រាសាទដែល រងការខូចខាតធ្ងន់ធ្ងរ។ ផ្អែកតាមការវាយតម្លៃបឋម ការខូចខាតប្រាសាទព្រះវិហារដោយសារជម្លោះប្រដាប់អាវុធ ទាំងពីរលើកកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ សរុបចំនួន៥៦២កន្លែង ហើយមានសភាពធ្ងន់ធ្ងរដល់ រចនាសម្ព័ន្ធប្រាសាទ ក្បាច់ចម្លាក់ និងការបង្កការខូចខាតចំពោះតម្លៃលេចធ្លោជាសកល។
នៅមុនកិច្ចប្រជុំនេះ អ្នកជំនាញការអាដហុកនៃគណៈកម្មាធិការ ICC-ព្រះវិហារ បានបំពេញទស្សនកិច្ច និងពិភាក្សាការងារអភិរក្សនិងជួសជុលប្រាសាទនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់១៧ ខែមីនា ឆ្នាំ២០២៦ ជាពិសេសការចុះពិនិត្យមើលការខូចខាតប្រាសាទ ព្រះវិហារ និងផលប៉ះពាល់លើវិស័យទេសចរណ៍ និងសហគបន៍ ដើម្បីរៀបចំរបាយការណ៍ និងអនុសាសន៍ សម្រាប់កិច្ចប្រជុំ ICC-ព្រះវិហារ។
ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានជូនដំណឹងអំពីបេសកកម្មប្រឹក្សាយោបល់បច្ចេកទេសរបស់អង្គការ យូណេស្កូ និង ICOMOS ចុះបកពិនិត្យប្រាសាទព្រះវិហារនៅសប្ដាហ៍ទីមួយ ក្នុងខែមីនាកន្លងមក អញ្ជើញរបស់កម្ពុជាស្របតាមគោលការណ៍ប្រតិបត្តិសម្រាប់ការអនុវត្តអនុសញ្ញាបេតិកភណ្ឌពិភពលោក។ គោលបំណងនៃបេសកកម្មនេះគឺដើម្បីវាយតម្លៃស្ថានភាពអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក
និងផ្តល់យោបល់បច្ចេកទេសដើម្បីគាំទ្រដល់ការងារអភិរក្សរយៈពលវង ស្របតាមគោលបំណងរបស់អនុសញ្ញ បេតិកភណ្ឌពិភពលោក និងគោលការណ៍ប្រតិបត្តិ។ របាយការណ៍នៃបេសកកម្មនេះនឹងផ្ញើជូនភាគីកម្ពុជា ស្របតាមបេសកកម្មផ្តល់យោបល់បច្ចេកទេស ដែលធ្លាប់បានអនុវត្តកន្លងមក។
លទ្ធផលជារួមរបស់អង្គបជុំនេះ លោកជំទាវ សហប្រធានចិន និងឥណ្ឌា ព្រមទាំងបណ្តាប្រទេសជា សមាជិក រួមជាមួយអ្នកជំនាញការអន្តរជាតិ បានប្ដេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារនិង
ថែរក្សាបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារសម្រាប់មនុស្សជាតិជំនាន់ក្រោយៗទៀត ជាពិសេសសហប្រធាន ទាំងពីរបានបង្ហាញអំពីជំហរបន្តកិច្ចការអភិរក្សប្រាសាទព្រះវិហារតាមរយៈវេទិកាពិគ្រោះយោបល់នេះ នៅពេល
ដែលស្ថានភាពវិលមកប្រក្រតីភាពវិញ។
អង្គប្រជុំនេះ ក៏បានពិភាក្សាគ្នាអំពីវិធានការបន្ទាន់នានា ដើម្បីអភិរក្សសង្គ្រោះប្រាសាទព្រះវិហារមានដូចជា៖ – អនុវត្តការងារបន្ទាន់មួយចំនួនដូចជាការបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះដើម្បីធានាដល់ ការងារអភិរក្ស និងគ្រប់គ្រងប្រាសាទព្រះវិហារ
- ការរៀបចំឯកសារវិភាគហានិភ័យប្រាសាទព្រះវិហារនិងបរិវេណភ្នំទាំងមូល
- ការរៀបចំឯកសារអំពីវត្ថុសិល្បៈ និងរចនាសម្ព័ន្ធប្រាសាទដែលទទួលរងគ្រោះថ្នាក់ និងចាត់វិធានការ សង្គ្រោះបន្ទាន់។
អង្គប្រជុំបានបញ្ចប់ដោយភាពស្និទ្ធស្នាលនិងសាមគ្គីភាព ហើយបានកំណត់កាលបរិច្ឆេទរៀបចំកិច្ចប្រជុំ បច្ចេកទេសលើកទី១១ របស់គណៈកម្មាធិការ ICC-ព្រះវិហារ នៅសប្ដាហ៍ទី៤ នៃខែកញ្ញា ឆ្នាំ២០២៦។
ផ្អែកតាមការវាយតម្លៃបឋម ការខូចខាតប្រាសាទព្រះវិហារដោយសារជម្លោះប្រដាប់អាវុធនៅខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ មានសរុបចំនួន៥៦២កន្លែង ដែលមានសភាពធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធប្រាសាទ ក្បាច់ចម្លាក់ ហើយបង្កការខូចខាតចំពោះតម្លៃលេចធ្លោជាសកលនៃសម្បត្តិបេតិកភណ្ឌពិភពលោកនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី










