Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​សញ្ញា​អ្វីខ្លះ ដែល​បញ្ជាក់​ថា​អ្នក​កំពុង​មាន​ជំងឺ​បេះដូង​?

​​ឈឺ​ទ្រូង​

​នេះ​គឺជា​សញ្ញា​ញឹកញាប់​បំផុត​នៃ​ជំងឺ​គាំងបេះដូង ប៉ុន្តែ​វា​មិនមែន​តែងតែ​ជា​ការឈឺ​បែប​ចុក ឬ​ឈឺ​ភ្លាមៗ​ឡើយ​។ វា​អាច​ជា​ការ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ទ្រូង​ដូចជា មាន​អ្វី​សង្កត់ ឬ​ធ្ងន់​ក្នុង​ទ្រូង​។ អ្នក​ប្រហែលជា​អាច​ច្រឡំ​វា​ជាមួយនឹង​ការ​ក្រហាយ​ដើមទ្រូង​ហើយ​។ វា​ប្រហែលជា​កើតឡើង​យូរ​បំផុត​ច្រើនជាង​ពីរ​បី​នាទី ឬ​ឈឺ​បាត់ៗ​។​

អស់កម្លាំង​ខុសធម្មតា​

​មនុស្ស​គ្រប់គ្នា​តែងតែ​មាន​ការ​រវល់ ដូច្នេះ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​មាន​អារម្មណ៍​អស់កម្លាំង​មួយពេលៗ​។ ប៉ុន្តែ​វា​អាចជា​រឿង​ត្រូវ​ខ្វល់ខ្វាយ​អំពី​ជំងឺ​គាំងបេះដូង​បើសិនជា​អ្នក​ស្រាប់តែ​អស់កម្លាំង​ភ្លាមៗ​ខុស​ពី​រាល់ដង​។ រឿង​នេះ​អាច​កើតឡើង​ក្រោយ​ពី​ហាត់ប្រាណ​ធម្មតាៗ ឬ​ការដើរទៅ​បន្ទប់ទឹក​។​

​ឈឺ​ដៃ ឬ​ខ្នង​

​បុរស​ច្រើន​តែ​មាន​អារម្មណ៍​ឈឺចាប់​នៅ​ដៃ​ឆ្វេង ប៉ុន្តែ​ស្ត្រី​ប្រហែល​ជា​ឈឺដៃ​ទាំងសងខាង​។ ដៃ​អ្នក​អាច​មាន​អារម្មណ៍​ថា​ធ្ងន់ ឬ​មិន​អាច​ប្រើ​បាន​តែ​ម្តង​។ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​គាំងបេះដូង​។ ការឈឺចាប់​ប្រហែលជា​ចាប់ផ្តើម​ក្នុង​ទ្រូង បន្ទាប់មក​ទើប​រាលដាល​ដល់​ខ្នង​ខាងលើ ឬ​ចង្កេះ​។​

​ក្អក និង​ដកដង្ហើម​លឺ​ដូ​ចហួច​

​ការដែល​ពិបាក​ដកដង្ហើម​ជាមួយនឹង​ការ​ក្អក និង​ដកដង្ហើម​លឺ​ដូច​ហួច​ជា​ទៀងទាត់​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺខ្សោយបេះដូង​បាន​។ រឿង​នេះ​កើតឡើង​នៅពេល​ដែល​បេះដូង​អ្នក​មិន​អាច​ច្របាច់​ឈាម​បាន​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​រាងកាយ​។ នៅ​ពេល​អ្នក​មាន​ជំងឺខ្សោយបេះដូង ឈាម និង​ជាតិ​ទឹក​អាច​នឹង​កើន​ឡើង​ក្នុង​សួត ដូច្នេះ​វា​នឹង​ធ្វើឲ្យ​ពិបាក​ដកដង្ហើម ឬ​ដក​ដង្ហើមចូល​លឺសូរ​ដូច​ហួច​។ អ្នក​ប្រហែលជា​អាច​ក្អក​មក​មាន​ស្លេស្ម​ពណ៌​ផ្កាឈូក​ផង​។​

​ឈឺ​ថ្គាម ឬ​ក​

​អ្នក​អាច​មាន​អារម្មណ៍​ឈឺចាប់​នៅ​ខាងលើ​ស្មា​នៅពេល​កំពុង​តែ​មាន​ជំងឺ​គាំងបេះដូង ថ្គាម​ខាងក្រោម​ម្ខាង ឬ​ទាំង​សងខាង​អាច​ឈឺចាប់ ឬ​មាន​អារម្មណ៍​ថា​តឹងៗ​។ ក​ប្រហែលជា​ឈឺ ឬ​អាច​មាន​អារម្មណ៍​ពិបាក​ដកដង្ហើម ឬ​ក្រហាយៗ​នៅ​បំពង់ករ​។​

​សន្លប់ និង​ចង្អោ​

​អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា​អាច​នឹង​ខ្យល់គរ​នាពេល​ឆាប់ៗ​។ ការ​ខ្យល់គរ​កើតឡើង​នៅ​ពេល​សម្ពាធ​ឈាម​ខ្សោយ ហើយ​បេះដូង​មិន​អាច​ច្របាច់​ឈាម​បញ្ចូន​អុកស៊ីសែ​នទៅ​ខួរក្បាល​បាន​គ្រប់គ្រាន់​។ វា​អាច​កើតឡើង​ដោយសារតែ​អ្នក​ជួប​ករណី​ក្តៅ​ខ្លាំង ប៉ុន្តែ​ជំងឺ​បេះដូង​ក៏​អាច​ជា​ដើម​ហេតុ​របស់​វា​ដែរ​។​

​បែក​ញើស និង​ពិបាក​ដកដង្ហើម​

​បើសិន​ជា​អ្នក​កំពុងតែ​មាន​ជំងឺ​គាំងបេះដូង អ្នក​ប្រហែលជា​បែកញើស​ស្រាក​ហើយ​ទោះបីជា​អ្នក​មិនបាន​ធ្វើ​ការងារ​អ្វី​ហត់​ក៏ដោយ​។ អ្នក​អាច​មាន​អារម្មណ៍​ត្រជាក់​ចុងដៃ​ចុងជើង​។ អ្នក​ប្រហែលជា​ពិបាក​ដកដង្ហើម​ដូច​ក្នុង​ពេល​រត់​ម៉ា​រ៉ា​តុង​អ៊ីចឹង​។ នៅ​ពេល​អ្នក​គេង​ចុះ វា​ប្រហែលជា​ពិបាក​ដកដង្ហើម​ដែរ​។​

​ហើម​

​អ្នក​អាច​មាន​អា​ការៈហើមប្រ​អប់ជើង កែងជើង ជើង​ទាំងមូល ឬ​ពោះ​បើសិនជា​មាន​ជំងឺខ្សោយបេះដូង​ហើយ​។ អ្នក​ប្រហែល​ជា​សម្គាល់​ឃើញថា ស្បែកជើង​ទំនងជា​តឹង​ជាង​មុន​។ នៅពេល​លំហូរ​ឈាម​ចេញ​ពី​បេះ​ដូង​យឺត ដូច្នេះ​ពេល​ហូរ​ចូល​បេះដូង​វិញ​ក៏​យឺត​ដែរ ដែល​ជាហេតុ​នាំ​ឲ្យ​ចា​លទឹក​ទៅ​ក្នុង​ចន្លោះ​កោសិកា និង​ទៅ​ជា​ហើម​បាន​។ ក្រៅពី​នេះ​តម្រងនោម​មិន​អាច​សម្រួល​ដល់​ជាតិ​ទឹ និង​អំបិល​គ្រប់គ្រាន់ ដូច្នេះ​អាច​នាំ​ឲ្យ​ហើម​កាន់តែខ្លាំង​ដែរ​៕​ សុភ័ក្ត្រ

×