Saturday, March 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលសេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់ធាតុចូលកសិកម្ម បង្កើតជាតម្លៃសេដ្ឋកិច្ចរហូតដល់ ៩៧៧០ លានដុល្លារ នៅក្នុងឆ្នាំ២០២៥

ភ្នំពេញ ៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ “ថ្មីៗនេះ មានការចុះផ្សាយព័ត៌មានថា កម្ពុជាបាននាំចូលជីនិងថ្នាំកសិកម្មក្នុងទំហំទឹកប្រាក់ ៦៣៦លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលបានធ្វើឱ្យសាធារណៈជនមួយចំនួនមានការភ្ញាក់ផ្អើលចំពោះតួលេខនេះ។

“ផលសេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់ធាតុចូលកសិកម្មទាំងនេះ បង្កើតជាតម្លៃសេដ្ឋកិច្ចរហូតដល់ ៩៧៧០ លានដុល្លារ នៅក្នុងឆ្នាំ២០២៥ ដោយមិនត្រឹមតែបានធានាសន្តិសុខស្បៀងប៉ុណ្ណោះទេ តែថែមទាំងអនុញ្ញាតឱ្យកម្ពុជាទាញយកចំណូលពីការនាំចេញកសិផលរហូតដល់ទៅ ៥៦២៤ លានដុល្លារ ផងដែរ។

“រូបភាពបង្ហាញខាងក្រោមនេះនឹងជួយពន្យល់ពីភាពចាំបាច់ដែលកម្ពុជាត្រូវការនាំចូលធាតុចូលកសិកម្ម ដើម្បីធានាបាននូវទិន្នផលខ្ពស់ និងការពារដំណាំពីសត្វល្អិតចង្រៃឬជំងឺផ្សេងៗ បន្ថែមពីលើអ្វីដែលយើងមានសមត្ថភាពផលិតបាននៅក្នុងស្រុកដោយខ្លួនឯង”៕រក្សាសិទ្ធដោយ៖សុទ្ធលី

×