Sunday, March 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចចាប់ខ្លួនឃាតករម្នាក់ ដែលជាមិត្តភក្តិស្និទ្ធស្នាលនឹងគ្នា ជាអ្នកល្បួងយកទៅសម្លាប់ប្លន់យកខ្សែក២តម្លឹង ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃពីជនរងគ្រោះ ហើយមកអង្គុយមើលជាមួយគេឯងដូចអត់ដឹងរឿង

បាត់ដំបង៖ ទីបំផុតកងកម្លាំងនគរបាលខេត្តបាត់ដំបងបានបំបែក សំណុំរឿង ​សម្លាប់ រួច​ប្លន់​យកយកខ្សែក២តម្លឹង ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃពីជនរងគ្រោះរួចយក​សាកសព​ទៅ​បោះចោល​ក្នុង​ទឹកស្រះ ក្បែរ​ជើងភ្នំ​១៥០ ក្នុង​ទឹកដី ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ដែល​ជន​ដៃដល់​ជា​មិត្ត​យ៉ាង​ជិត​ស្និទ​ជាមួយនឹង​ជន​រង​គ្រោះ។ ក្នុងពេលកងកម្លាំងសមត្ថកិច្ចកំពុងបើកប្រតិបត្តិការក្នុងករណីនេះ ជនសង្ស័យរូបនោះបាន
អង្គុយមើលជាមួយគេឯងដូចអត់ដឹងរឿងទៀតផង។

ឃាតករឈ្មោះ ភឿក សារ៉ាវុធ ហៅ សម្បត្តិ ដែលសម្លាប់ជនគ្រោះ ឆោម ឆៃយ៉ា បានប្លន់យកទ្រព្យសម្បត្តិ ខ្សែកមាស បានសារភាពហើយ គឺមនុស្សដែលជិតស្និតនឹងគ្នា ។
នៅព្រឹកថ្ងៃទី ២១ មីនា ក្រោយពីមន្ត្រីជំនាញរកឃើញវត្ថុតាង ពាក់ព័ន្ធមួយចំនួ បានវែកមុខឃាតករ ហើយឈានដលើការឃាត់ខ្លួនជនស្ស័យម្នាក់ បន្ទាប់ពីបានខលល្បួងមិត្តភក្តិខ្លួនឯងយកទៅសម្លាប់ប្លន់យកទ្រព្យសម្បត្តិ។

ជនរងគ្រោះបានបាត់ខ្លួនពីផ្ទះនៅថ្ងៃទី១០ មីនា ឆ្នាំ២០២៦ ហើយត្រូវបានរកឃើញសាកសពនៅក្នុងស្រះមួយកន្លែងនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៦ ជនសង្ស័យដែលមន្ត្រីជំនាញឃាត់ខ្លួនបានម្នាក់ មានឈ្មោះ ភឿក សារ៉ាវុធ ហៅ សម្បត្តិ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល។ ជនរងគ្រោះឈ្មោះ ឆោម ឆៃយ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា ហើយជាពួកម៉ាកជិតស្និទ្ធនឹងគ្នាទៀត)៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×