Sunday, March 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វឌ្ឍនភាពប្រព័ន្ធលូរំដោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាមសម្រេចបាន ៨៣% និងរួមគ្នាដោះស្រាយបញ្ហានៅសេសសល់ជាមួយប្រជាពលរដ្ឋបន្តទៀត !

ខេត្តកំពង់ចាម: កិច្ចប្រជុំនិងចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រព័ន្ធលូនិងស្ថានីយ៍ប្រព្រិតកម្មទឹកកខ្វក់បានធ្វើឡើងនៅសាលប្រជុំសាលាខេត្តនាព្រឹកថ្ងៃទី២២ខែមីនាឆ្នាំ ២០២៦ ក្រោមការចូលរួមពីសំណាក់ ឯកឧត្តម ប៉េង ពោធ៏នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរួមនឹង ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្ត។ជាមួយនោះក៏មានបញ្ហាប្រឈមមួយចំនួនដែលត្រូវទាមទារដោះស្រាយជាមួយប្រជាពលរដ្ឋ ប្រយោជន៍ធ្វើយ៉ាងណាឱ្យក្រុងកំពង់ចាមមានផ្លូវល្អនិងជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តលេងមិនថារដូវប្រាំងឬវស្សានោះទេ។ជាមួយនោះរដ្ឋមន្ត្រីក្រសួងសាធារណការក្រើនរំលឹកសូមឲ្យក្រុមហ៊ុនត្រូវពន្លឿនការស្ថាបនាហើយបានរួចរាល់មុនផែនការ។

តំណាងក្រុមហ៊ុន បានលើកឡើងថា: ចំពោះគម្រោងស្ថាបនាប្រព័ន្ធលូរំដោះទឹកកខ្វក់នៅក្នុងច្រើនរហូតមកដល់ពេលនេះសម្រេចបាន៨៣% ។ចំពោះការងារភ្ជាប់លូទឹកកខ្ខក់ចូលផ្ទះនិងអគារចំនួន៣៩៧៥កន្លែង
។បណ្ដាញលូស្ថាបនាប្រវែង៥១គីឡូម៉ែត្រ បណ្ដាញលូទឹកកខ្វក់បឋមនិងបន្ទាប់បន្សំប្រវែង ៣៣គីឡូម៉ែត្រ បណ្ដាញលួមមេប្រវែង១,៤គីឡូម៉ែត្រព្រមទាំងមានស្ថានីយ៍ចំនួន៣កន្លែង។
ជាមួយនោះនៅមានប្រជាពលរដ្ឋប្រមាណជាង៤០០គ្រួសារមិនទាន់បានតភ្ជាប់បណ្ដាញទឹកកខ្វក់ចូលផ្ទះនៅឡើយ។

ឯកឧត្តមប៉េង ពោធ៏នា រដ្ឋមន្ត្រីក្រសួងសាធារណការមានប្រសាសន៍ឲ្យដឹងថា កិច្ចប្រជុំព្រឹកនេះគឺដើម្បីដោះស្រាយពាក់ព័ន្ធទៅនឹងប្រព័ន្ធលូរំដោះទឹកកខ្វក់និងស្ថានីយ៍ប្រព្រឹត្តិកម្មបំឡែងទឹកកខ្វក់ទៅជាទឹកស្អាតនៅក្នុងក្រុងកំពង់ចាម នៅមានបញ្ហាមួយចំនួនជាមួយនឹងបងប្អូនប្រជាពលរដ្ឋ។ ដូច្នេះបញ្ហាដែលនៅសេសសល់ត្រូវរួមគ្នាអង្គុយដោះស្រាយធ្វើយ៉ាងណាឱ្យមានភាពរលូនទៅមុខ។ហើយជាមួយនោះក៏មានឯកឧត្តមវង្ស វិសុទ្ធ អនុរដ្ឋលេខាធិការក្រសួងសាធារណការ កំពុងតែធ្វើការដោះស្រាយជាមួយក្រុមហ៊ុនស្ថាបនានេះផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការមានប្រសាសន៍បន្តថាចំពោះកិច្ចសន្យាដែលត្រូវស្ថាបនាដែលគ្រោងបញ្ចប់នៅចុងខែឧសភាឆ្នាំ២០២៦ តាមមើលទំហំការងារជាក់ស្ដែងនេះនឹងត្រូវពន្យារពេល
។តាមលក្ខណៈបច្ចេកទេសចំពោះទឹកកខ្វក់គឺត្រូវបានបំលែងទៅជាទឹកស្អាតមិនធំក្លិន ហើយក្រុងកំពង់ចាម មានផ្លូវនិងប្រព័ន្ធលូស្អាត ក៏ជាផ្នែកមួយក្នុងការលើកតម្កើងនៅវិស័យទេសចរណ៍បានមួយកម្រិតទៀតផងដែរ។ចំពោះការងារដែលនៅសេសសល់ជាមួយបងប្អូនប្រជាពលរដ្ឋអាជ្ញាធររួមនឹងមន្ទីរសាធារណការដឹកជញ្ជូនខេត្តព្រមទាំងក្រុមហ៊ុន ត្រូវខិតខំរួមគ្នាពន្យល់ធ្វើយ៉ាងណាឱ្យពលរដ្ឋបានយល់និងបន្តការងារដោយជោគជ័យ។សូមឱ្យក្រុមហ៊ុនស្ថាបនាប្រព័ន្ធលូរំដោះទឹកកខ្វក់និងអាងប្រតិកម្មទឹកកខ្វក់នៅក្នុងក្រុងកំពង់ចាម ប្រឹងប្រែងស្ថាបនាធ្វើយ៉ាងណាឱ្យរួចរាល់តាមគម្រោងផែនការ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×