Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូកបានលិចចូលទន្លេ​ បណ្តាលឲ្យស្លាប់២នាក់​ និងជួយសង្គ្រោះបាន៦នាក់​ ក្នុងនោះបាត់ខ្លួន៤នាក់ ពេលធ្វេីដំណេីរទៅលេងកោះដាច់

ភ្នំពេញ ៖ មនុស្សចំនួន១២នាក់​ បាននាំគ្នាជិះទូក​ មួយគ្រឿង​ ដោយធ្វេីដំណេីរទៅលេងកោះដាច់​ ខណៈពេលដែលជិះបានពាក់កណ្តាលទន្លេ​ ស្រាប់តែទូកបានលិចចូលទន្លេ​ បណ្តាលឲ្យស្លាប់២នាក់​ និងជួយសង្គ្រោះបាន៦នាក់​ ក្នុងនោះបាត់ខ្លួន៤នាក់។

ហេតុការណ៍បានកេីតឡេីងនៅវេលាម៉ោង​ ៣និង២០នាទីរសៀល​ ថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ២០២៦​ ដែលស្ថិតនៅក្រុងអរិយក្សត្រ​ ខេត្តកណ្តាល​។
ដោយពេលនេះ​ ឯកឧត្ដម​ គួរ​ ចំរេីន​ អភិបាល​ នៃគណៈអភិបាលខេត្តកណ្តាល​ បានចុះទៅដល់ទីតាំងខាងលេី​ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ​ កំពុងធ្វេីការស្វែងរកអ្នកបាត់ខ្លួនផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

Screenshot
Screenshot
Screenshot
×