Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ បានស្នើឲ្យសាមីខ្លួនជួយបំភ្លឺ រឿងស្ត្រីម្នាក់យកប្តីពីរក្នុងពេលតែមួយ ដែលកំពុងល្បីលើបណ្តាញសង្គម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំសូមបង្ហាញនូវអារម្មណ៍បុគ្គលដែលមិនពាក់ព័ន្ធជាមួយការងាររបស់រដ្ឋនោះឡើយ។អ្វីដែលខ្ញុំចង់និយាយគឺទាក់ទងជាមួយស្ត្រីម្នាក់យកប្តីពីរក្នុងពេលតែមួយនិងរស់នៅជាមួយគ្នាជិះរថយន្តជាមួយគ្នាហូបបាយជាមួយគ្នា ធ្វើការជាមួយគ្នាតែខ្ញុំមិនច្បាស់ថានៅលើគ្រែជាមួយគ្នានោះទេ។រូបភាពទាំងអស់នេះត្រូវបានចែកចាយលើបណ្តាញសង្គមយ៉ាងទូលំទូលាយ។

សម្តេចតេជោ បានថ្លែងថា តើស្ត្រីម្នាក់នេះយកប្តី២នាក់ពិតប្រាកដឬជាការសំដែងដើម្បីទាក់ទាញអ្នកមើល?
ប្រសិនបើគាត់យកប្តី២នាក់ពិតប្រាកដហើយរស់នៅជាមួយគ្នាចែកវេនគ្នារួមភេទគាត់ជាស្ត្រីដ៏មហិមានិងជាស្ត្រីដែលបំផ្លាញប្រពៃណីស្ត្រីខ្មែរដែលខ្លាំងបំផុតក្នុងសម័យទំនើបក្រោយរបបប៉ុល ពត។
បុរសមានប្រពន្ធពីរឬលួចមានស្រីខំលួចលាក់ខ្លាចប្រពន្ធឈ្លោះគ្នាផងខ្លាចច្បាប់ផងខ្លាចប្រពន្ធដឹងផងព្រមទាំងរដ្ឋធម្មនុញ្ញចែងថា(ប្តីមួយប្រពន្ធមួយ)ផង។
សូមបងប្អូនឬសាមីខ្លួនជួយបំភ្លឺរឿងនេះផងប្រសិនបើអាចធ្វើទៅបាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×