Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងនឹកស្មានមិនដល់! ​អតីត​តារា​ស្រី​ថៃ​១​ដួង​ធ្លាក់ខ្លួន​​មើល​​សឹង​លែង​​​​ស្គាល់ និង​ក្លាយ​ចោរ​ទៀត ដោយ​សារ​គ្រឿង​ញៀន (វីដេអូ)

spot_img

​​នេះ​ជា​រឿង​ដ៏​ពុំ​នឹកស្មាន​ដល់​មួយ ខណៈដែល​អតីត​តារា​សម្តែង​ស្រី​ដ៏​ល្បី​មួយ​ដួង ស្ថិតក្នុង​ដួងចិត្ត​ស្រទាប់​យុវវ័យ​ក្នុងអំឡុងពេល​ជាង​១០​ឆ្នាំមុន ឥឡូវនេះ បាន​ធ្លាក់ខ្លួន​ក្លាយជា​ចោរលួច​យ៉ាងសកម្ម និង​ជា​មនុស្ស​សតិ​មិន​ប្រក្រតី​ថែម​ទៀតផង ដោយសារតែ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​រហូត​កែ​លែង​ឡើង​មកទល់ពេលនេះ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​លើក​ទី​២ ។​

​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sarun Phonphaew បាន​បង្ហោះ​ចែករំលែក​ឲ្យ​ដឹងថា គាត់​បានឃើញ​ស្ត្រី​វ័យ​ពាក់កណ្តាល​អាយុ​ម្នាក់ ខណៈ​កំពុង​ចាប់ខ្លួន​ដោយ​ប៉ូលីស បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​ជា​ចោរលួច​ទ្រព្យសម្បត្តិ​អ្នកភូមិ ក្នុងនោះ​រួមមាន​លុយ និង​ទំនិញ​ផ្សេងៗ​ទៀត ។

Sarun បាន​បន្តថា នៅពេល​ស៊ើបសួរ ពួក​អ្នកភូមិ​បាន​បញ្ចេញ​ឲ្យ​ដឹងថា ចោរ​ស្រី​នេះ​តាមពិត​គឺជា​អតីត​តារាភាពយន្ត​ដ៏​ល្បី​មួយ​ដួង​ឈ្មោះថា Mannanun ដែល​ក៏​ធ្លាប់បាន​ប្រព្រឹត្ត​ករណី​ដដែល​នេះ​នៅក្នុង​ឆ្នាំ​២០១៦ រួចមកហើយ ។

​នេះ​ជា​គំរូ​មួយ​សម្រាប់​បងប្អូន​ទាំងអស់​បានដឹង ហេតុនេះ សូមមេត្តា​នាំគ្នា​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ៕ ចន្ទី​

 

spot_img
×