ឆ្នាំជូត ៖ ការងារ អំណោយផលល្អ មានអ្នកជួយយកអាសាពេលមានបញ្ហា ។ លុយកាក់ ធូរធារ ចំណូលកើនជាប្រចាំ ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំឆ្លូវ ៖ ការងារ ប្រមូលផ្តុំបំពេញការងាររបស់ខ្លួន កុំជ្រៀតជ្រែករឿងអ្នកដទៃ ។ លុយកាក់ ត្រូវចំណាយច្រើន គួរចេះសន្សំសំចៃ ។ មនោសញ្ចេតនា កើតការឈ្លោះប្រកែកគ្នាដោយសាររឿងតូចតាច ។
ឆ្នាំខាល ៖ ការងារ លេចឱកាសល្អៗច្រើន សម្រាប់អ្នកឈោងទៅកាន់ទីខ្ពស់ ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា រីករាយសប្បាយជានិច្ច ។
ឆ្នាំថោះ ៖ ការងារ ត្រូវយកចិត្តទុកដាក់ធ្វើការងារ បង្កើតទំនាក់ទំនងល្អជាមួយគ្រប់គ្នា ។ លុយកាក់ មិនល្អ មិនត្រូវបោះទុនរកស៊ី ។ មនោសញ្ចេតនា គួរចេះគោរពថែរក្សាមនោសញ្ចេតនា បច្ចុប្បន្នកុំឲ្យប្រេះឆា ។
ឆ្នាំរោង ៖ ការងារ គួរចេះច្នៃប្រឌិត មោះមុតក្នុងការងារទើបទទួលបានលទ្ធផលល្អ ។ លុយកាក់ ថ្ងៃនេះជាថ្ងៃដ៏ជោគជ័យសម្រាប់ការស្វែងរកលាភចូលបន្ថែម ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។
ឆ្នាំម្សាញ់ ៖ ការងារ ធ្លាក់ចុះ ជួបឧបសគ្គច្រើន ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធម្មតា ពុំធ្លាក់ តែក៏ពុំកើន ។ មនោសញ្ចេតនា ងាយកើតទំនាស់គ្នាខ្វែងសម្តីគ្នា ។
ឆ្នាំមមី ៖ ការងារ ត្រូវមានផែនការច្បាស់លាស់ កុំធ្វើអ្វីដោយប្រថុយប្រថាន ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើន ។ មនោសញ្ចេតនា រីករាយផ្អែមល្ហែម ។
ឆ្នាំមមែ៖ ការងារ ត្រូវនឹងនរដោះស្រាយបញ្ហាប្រឈមចំពោះមុខ ។ លុយកាក់ មានទាំងព័ត៌មានល្អ និងអាក្រក់អំពីលុយកាក់ ។ មនោសញ្ចេតនា មិនល្អ មានរឿងឈ្លោះទាក់ទែង ងាយនាំដល់ការបែកបាក់ ។
ឆ្នាំវក ៖ ការងារ ទទួលបានលទ្ធផលល្អច្រើន ។ លុយកាក់ គួរចេះក្តាប់ឱកាសរកប្រាក់ដែលអ្នកដទៃនាំមកឲ្យ ។ មនោសញ្ចេតនា គួរម្ចាស់ការជាងមុនក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំរកា ៖ ការងារ ធ្វើការត្រូវមានផែនការច្បាស់លាស់ទើបមិនជួបរឿងបរាជ័យ ។ លុយកាក់ មានឱកាសបង្កើនចំណូលច្រើន ត្រូវចាប់យកឲ្យទាន់ពេលវេលា ។ មនោសញ្ចេតនា មានការប្រែប្រួលច្រើន ទាំងល្អ និងអាក្រក់ ។
ឆ្នាំចរ ៖ ការងារ ជាថ្ងៃដ៏សមស្របសម្រាប់ការសហការចរចាជំនួញ ។ លុយកាក់ បាត់តុល្យភាពចំណូល -ចំណាយ ។ មនោសញ្ចេតនា ត្រូវប្រយ័ត្នក្នុងទំនាក់ទំនងភេទផ្ទុយគ្នា ។
ឆ្នាំកុរ ៖ ការងារ ល្អប្រសើរ ត្រូវបានថ្នាក់លើវាយតម្លៃខ្ពស់ ។ លុយកាក់ មានឱកាសបានឡើងប្រាក់ខែ ។ មនោញ្ចេតនា ពោរពេញដោយភាពរីករាយផ្អែមល្ហែម ជាថ្ងៃដ៏ល្អសម្រាប់ការសារភាពស្នេហ៍ ៕